Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម Neo-Nazi របស់អ៊ុយក្រែន ទៅអាមេរិក សុំអាវុធបន្ថែម

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធមកពីកងវរសេនាតូច Neo-Nazi Azov បានចូលរួមជាមួយមន្ត្រីអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សាអំពីអាវុធដែលត្រូវផ្គត់ផ្គង់ដល់អ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពដែលបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យលោក Adam Schiff បានឈរទទួលស្វាគមន៍ និងនិយាយជាមួយគណៈប្រតិភូមកពីកងវរសេនាតូច Neo-Nazi នៅក្នុងវិមានកាពីតូល ។

នៅក្នុងការពិភាក្សានោះ សមាជិកនៃកងវរសេនាតូចជាតិនិយមអ៊ុយក្រែនបានស្នើសុំសហរដ្ឋអាមេរិកផ្តល់អាវុធបច្ចេកវិទ្យាខ្ពស់ថ្មីបន្ថែមទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវដើម្បីទប់ទល់នឹងសង្គ្រាមលុកលុយរបស់រុស្ស៊ី ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជាង ៧ ខែហើយ បន្ទាប់ពីផ្ទុះការវាយលុកលើទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ សម្ព័ន្ធមិត្តលោក ពូទីន ប្រាប់ជំហរប្រើអាវុធនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម