ព័ត៌មានអន្ដរជាតិ
មនុស្សរាប់លាននាក់ប្រាប់ឲ្យជម្លៀស ខណៈព្យុះសង្ឃរា Ian ជិតមកដល់រដ្ឋ Florida
មនុស្សជាង ២.៥ លាននាក់ដែលរស់នៅតាមបណ្តោយឆ្នេរសមុទ្រ Gulf Coast ត្រូវបានគេប្រាប់ឲ្យជម្លៀស នៅពេលដែលព្យុះសង្ឃរា Ian ខិតជិតមកដល់រដ្ឋ Florida ខណៈពួកគេមួយចំនួនបានភៀសខ្លួនទៅកាន់ទីក្រុង Chicago រួចហើយដើម្បីគេចផុតពីព្យុះមួយនេះ ។

ទន្ទឹមនោះអាកាសយានដ្ឋាន Tampa Bay និងអាកាសយានដ្ឋានជាច្រើនផ្សេងទៀតក្នុងរដ្ឋ Florida ក៏ត្រូវបានបិទផងដែរ ខណៈខ្យល់ព្យុះត្រូវបានគេរំពឹងថា នឹងកើតមានពាសពេញឧបទ្វីបភាគខាងត្បូងនៅល្ងាចថ្ងៃពុធនេះ ។
ជាមួយនឹងកម្លាំងខ្យល់ព្យុះដែលលាតសន្ធឹងចម្ងាយ ២២៥ គីឡូម៉ែត្រពីចំណុចកណ្តាលរបស់វា, ព្យុះ Ian ត្រូវបានគេរំពឹងទុកថា នឹងមានការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ធំៗនៃរដ្ឋ Florida ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងព្យុះសង្ឃរាជាតិអាមេរិក (NHC) បានឲ្យដឹងថា ខ្យល់បោកបក់ និងទឹកជំនន់នឹងបន្តធ្វើដំណើរឆ្ពោះទៅភាគខាងជើងដូចជា នៅរដ្ឋ South Carolina នាថ្ងៃសុក្រ ខណៈអ្នកជំនាញព្យាករណ៍ថានឹងមានកម្ពស់ទឹកដល់ទៅ ៣ ម៉ែត្រ អាស្រ័យលើជំនោរ ។
គួរបញ្ជាក់ថា Ian នឹងក្លាយជាព្យុះសង្ឃរាដ៏ធំដំបូងគេដែលបោកបក់ចូលរដ្ឋ Florida ចាប់តាំងពីព្យុះប្រភេទទី ៥ ដែលគេស្គាល់ថា Michael បានវាយប្រហាររដ្ឋក្នុងឆ្នាំ ២០១៨ ដែលបណ្តាលឲ្យមានការខូចខាតក្នុងទំហំទឹកប្រាក់ ២៥ ពាន់លានដុល្លារ និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yahoo.news
-
សន្តិសុខសង្គម១៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


