Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោក រងទុក្ខផ្ទួនៗ ដោយសារព្យុះកំណាចចំនួន ២ (មានវីដេអូ)

បានផុស

នៅ

ថ្មីៗនេះ ពិភពលោកហាក់ដូចជារងគ្រោះយ៉ាងខ្លាំង ជាពិសេសដោយសារ ឥទ្ធិពលនៃព្យុះកំណាច ដោយព្យុះចុងក្រោយបំផុតដែលកំពុងវាយប្រហារគឺព្យុះ Noru និងព្យុះ Ian។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន មនុស្សចំនួន១០នាក់ ត្រូវបានគេរាយការណ៍ បាត់បង់ជីវិតដោយសារព្យុះ Noru។

នៅកោះ Luzon, ព្យុះ Noru បាននាំមកនូវខ្យល់បក់ក្នុងល្បឿន ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឲ្យមានការរអិលបាក់ដី និងគ្រោះទឹកជំនន់។

មនុស្សរាប់ពាន់នាក់ ​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ ទន្លេ និង​តំបន់វាល​ទំនាប ត្រូវ​បាន​ជម្លៀសខណៈមនុស្សរាប់លាននាក់ ដែលរស់នៅចំផ្លូវរបស់ព្យុះ ត្រូវបានប្រាប់ឲ្យស្នាក់នៅក្នុងផ្ទះ។ ការ​ប្រកាស​អាសន្ន​ទឹកជំនន់ ​ត្រូវ​បាន​ចេញ​នៅ​ក្នុង​ទីក្រុង​សំខាន់ៗ​ជា ម៉ានីល ផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ បានលុបចោលជើងហោះហើរ ហើយកំពង់ផែ និងខ្សែរថភ្លើង ទាំងអស់ត្រូវបានបិទ។

ងាកមកប្រទេសវៀតណាមឯណេះវិញ​ ព្យុះទីហ្វុង Noru បានបោកបក់ចូលឆ្នេរសមុទ្រភាគកណ្តាលប្រទេសវៀតណាមកាលពីព្រឹកថ្ងៃពុធ ទី ២៨ខែកញ្ញា ដោយនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ ហើយបង្កការបាក់ដីខណៈមនុស្សរាប់សែននាក់ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។

នៅ Danang ដែលជាទីក្រុងធំលំដាប់ទី៣របស់វៀតណាម, អគារខ្ពស់ៗបានរង្គើដោយសារកម្លាំងខ្យល់ព្យុះដ៏ខ្លាំង។ ក៏មានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំផងដែរ។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយមបាននិយាយថា “ល្បឿនខ្យល់គឺចន្លោះពី១០៣ គីឡូម៉ែត្រក្នុងមួយម៉ោងដល់ទៅ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង”។

មនុស្សជាង ២០០ ០០០ នាក់បានជ្រកកោននៅក្នុងជម្រកសុវត្ថិភាព។

ក្រសួងការពារជាតិ បានចល័តទាហានប្រហែល ៤០ ០០០ នាក់ និងកងជីវពល ២០ ០០០ នាក់ រួមជាមួយរថពាសដែក និងទូក ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ។

ស្ទើរតែពាក់កណ្តាលនៃអាកាសយានដ្ឋានរបស់ប្រទេសវៀតណាមត្រូវបានបិទ ហើយ សាលារៀន និងការិយាល័យនៅទូទាំងខេត្តភាគកណ្តាលមួយចំនួន រួមទាំងនៅទីក្រុង Danang ផងនោះ ក៏ត្រូវបិទទ្វារផងដែរ។

ចំណែក នាយកដ្ឋានឧតុនិយមថៃបានឲ្យដឹងថា ព្យុះទីហ្វុង Noru បានបោកបក់ឆ្លងកាត់ប្រទេសឡាវ ហើយឆ្ពោះទៅកាន់ភាគឦសានប្រទេសថៃក្នុងខេត្ត Ubon Ratchathani និង Amnat Charoen នៅល្ងាចថ្ងៃព្រហស្បតិ៍។

ព្យុះ Noru ក៏បានវាយប្រហារភាគខាងជើង និង​តំបន់​ទំនាប​កណ្តាលផងដែរ ខណៈខេត្ត Ubon Ratchathani, ខេត្ត Si Saket, ខេត្ត Surin និងខេត្ត Buri Ram ត្រូវបានណែនាំឲ្យប្រុងជើងការ ក៏ដូចជាប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង។

ក្រៅពីព្យុះ Noru ដែលកំពុងបង្កការបំផ្លិចបំផ្លាញនៅតំបន់អាស៊ីអាគ្នេយ៍, ព្យុះសង្ឃរា Ian បានបង្ខំឲ្យមានការជម្លៀសមនុស្សជាង ២.៥ លាននាក់ នៅតាមបណ្តោយឆ្នេរសមុទ្រ Gulf ខណៈវាបោះពួយសំដៅទៅរដ្ឋ Florida។

អាកាសយានដ្ឋាន Tampa Bay និងអាកាសយានដ្ឋានជាច្រើនផ្សេងទៀតក្នុងរដ្ឋ Florida ត្រូវបានបិទ។

Ian បានបង្កឲ្យមានការបាក់ដីនៅម៉ោង ៣:០៥ រសៀល (ម៉ោងនៅអាមេរិក) ជិតកោះ Cayo Costa ភាគខាងលិចទីក្រុង Fort Myers។ Ian ចាប់ផ្តើមវាយប្រហារក្នុងនាមជាព្យុះសង្ឃរាប្រភេទ៤ ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ ២៤១ គីឡូម៉ែត្រក្នុងមួយម៉ោង។

អភិបាលរដ្ឋលោក Ron DeSantis បាននិយាយថា ព្យុះ Ian គឺជាព្យុះដែលគំរាមកំហែងដល់អាយុជីវិត។ រលកសមុទ្រនៅតាមឆ្នេរ មានកម្ពស់រហូតដល់ ៣.៧ម៉ែត្រនៅកន្លែងខ្លះ។ ដោយសារតែល្បឿនខ្យល់បក់ដ៏ខ្លាំងរបស់វា, ព្យុះ Ian បានជាប់ចំណាត់ថ្នាក់ជាព្យុះសង្ឃរាដ៏កាចសាហាវបំផុតមួយ ដែលវាយប្រហារដីគោករបស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

អភិបាលរដ្ឋ Florida លោក Ron DeSantis

លោក DeSantis បន្តថា មន្ត្រីសង្គ្រោះបន្ទាន់ រួមទាំងទាហានឆ្មាំជាតិចំនួន ៧០០០ នាក់ផងដែរ កំពុងត្រៀមខ្លួនដឹកនាំប្រតិបត្តិការជួយសង្គ្រោះទៅកាន់តំបន់លិចទឹក។

ជើងហោះហើរជាង ៤០០០ជើង  ចូលនិងចេញពីសហរដ្ឋអាមេរិក បច្ចុប្បន្នត្រូវបានលុបចោលនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

ឆ្មាំព្រំដែន និងឆ្មាំឆ្នេរសមុទ្រអាមេរិក កំពុងស្វែងរកជនចំណាកស្រុកប្រហែល ២០ នាក់ ដែលបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេ លិចអំឡុងពេលព្យុះ។

មុននេះ ព្យុះសង្ឃរា Ian បានធ្វើឲ្យប្រទេសគុយបា គ្មានអគ្គិសនីប្រើប្រាស់ទាំងស្រុង បន្ទាប់ពី វាយប្រហារភាគខាងលិចកោះនេះ។

មនុស្ស​ពីរ​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​​ស្លាប់នៅទីនោះ ហើយ​អគារ​នានា​ត្រូវរងការ​ខូចខាត​​ទូទាំង​ប្រទេស។

ព្យុះនេះមានល្បឿនខ្យល់បក់រហូតដល់ ១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ចុចអាន៖ ព្យុះទីហ្វុង ណូរុ បណ្តាលឲ្យបាក់ដី និងបង្កការបំផ្លិចបំផ្លាញនៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

សប្បុរសជន៦ក្រុមទៀត​បន្ត​បរិច្ចាគថវិកា​ជូន​កាកបាទក្រហមកម្ពុជា​ ក្រោម​អធិបតីភាព​លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានីណែនាំ​៨​ចំណុច ដើម្បី​គ្រប់គ្រង​ការ​បំពុល ខ្យល់​នៅភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងាររយៈពេល២ថ្ងៃ ដែល​នឹងផ្តល់​ឱកាស​ការងារ៥៤០០កន្លែង

ព័ត៌មានជាតិ៤ ម៉ោង មុន

ការ​កំណត់​បេីក​ទ្រូង​ផ្លូវ​លើ​កំណាត់ផ្លូវជាតិលេខ​៧ ស្គន់-កំពង់ចាម គឺ​ត្រូវ​បាន​បញ្ចប់

ជីវិតកម្សាន្ដ៧ ម៉ោង មុន

បេក្ខភាព​លេចធ្លោ​​ក្នុងកម្មវិធី Miss Universe ថៃ រង​ការ​រិះគន់ចាស់ដៃ​ ដោយសារ​ខ្មើត​​ដាក់អតីតម្ចាស់មកុដឆ្នាំ ២០២៣

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​បាតុករថៃ​ចេញ​តវ៉ា ខណៈ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ​​ជួប​ប្រជុំ​​​នៅ​បាងកក​

ឆាយ គឹមខឿន
ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចចាត់ទុកការ​ចែកចាយ​លុយបង្កប់សារ​ប្រឆាំងរដ្ឋជាសកម្មភាព​បដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការ​កំណត់​បេីក​ទ្រូង​ផ្លូវ​លើ​កំណាត់ផ្លូវជាតិលេខ​៧ ស្គន់-កំពង់ចាម គឺ​ត្រូវ​បាន​បញ្ចប់

ស្នេហាត្រីកោណ
សន្តិសុខសង្គម១៦ ម៉ោង មុន

សង្ស័យរឿងស្នេហាត្រីកោណ បុរសម្នាក់បើក​រថយន្ដ​ដេញបុករថយន្ដនារីម្នាក់ និងចុះវាយផ្អើលពេញផ្លូវ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅក៏កើនឡើងដែរ

Sokha Hotels

ព័ត៌មានពេញនិយម