ព័ត៌មានអន្ដរជាតិ
ប្រជាជនជប៉ុន ឆោឡោរត់រកកន្លែងលាក់ខ្លួន បន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៊ីល រំលងប្រទេស (មានវីដេអូ)
រដ្ឋាភិបាលជប៉ុន បានជំរុញឲ្យប្រជាជននៅកោះហុកកៃដូ រត់រកកន្លែងសុវត្ថិភាព បន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ហោះសំដៅមកខ្លួន។

មីស៊ីលនេះ ត្រូវបានគេរាយការណ៍ថា បាញ់បង្ហោះនៅប្រហែលម៉ោង ៧ និង ២៥ នាទីព្រឹកថ្ងៃអង្គារទី០៤ខែតុលានេះ។
គណនី Twitter ផ្លូវការរបស់ទីក្រុង Ishikari លើកោះហុកកៃដូ បានបង្ហោះថា “មីស៊ីលនេះ ត្រូវបានគេជឿថា បាញ់ចេញពីប្រទេសកូរ៉េខាងជើង។ មានការជម្លៀសមនុស្សនៅខាងក្នុងអគារ ឬក្រោមដី”។

ស្របពេលជាមួយគ្នានោះ គណនី Twitter ផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក៏បានបង្ហោះសារ សុំឲ្យប្រជាជននៅកោះហុកកៃដូ រត់រកកន្លែងលាក់ខ្លួនផងដែរ។ បន្ទាប់មកលោកបានបង្ហោះសារ Update ថា មីស៊ីលបានហោះរំលងប្រទេសជប៉ុន។
សារនេះបន្តថា “មីស៊ីលដូចដែលរៀបរាប់ខាងលើ ត្រូវបានគេជឿថា បានឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកនៅម៉ោង ០៧:២៩នាទី។ ប្រសិនបើអ្នកឃើញអ្វីដែលគួរឲ្យសង្ស័យ សូមកុំចូលទៅជិតវា ហើយត្រូវទាក់ទងប៉ូលិសឬនាយកដ្ឋានពន្លត់អគ្គិភ័យភ្លាមៗ”។

យោងតាមប្រធានខុទ្ទកាល័យលោក Hirokazu Matsuno, មីស៊ីលផ្លោងនេះ បានហោះពីលើតំបន់ Tohoku។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះគឺជាការសាកល្បងអាវុធចុងក្រោយបង្អស់របស់កូរ៉េខាងជើង ដើម្បីឆ្លើយតបជាក់ស្តែងចំពោះសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
កូរ៉េខាងជើង ចាត់ទុកសមយុទ្ធបែបនេះថាជាការហាត់សមសម្រាប់ការលុកលុយ បើទោះបីជាទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោននិយាយថា សមយុទ្ធនេះមានលក្ខណៈការពារក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ 1NEWS
ចុចអាន៖ កូរ៉េខាងត្បូង បង្ហើបពេលវេលាដែល កូរ៉េខាងជើង ទំនងជាបាញ់នុយក្លេអ៊ែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


