ព័ត៌មានអន្ដរជាតិ
កម្មវិធីស្បៀងអាហារពិភពលោក ព្រមានពីវិបត្តិជីជាសកល
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានព្រមានកាលពីថ្ងៃចន្ទថា វិបត្តិស្បៀងអាហារលើពិភពលោកក៏កំពុងត្រូវបានផ្សំឡើងដោយវិបត្តិជីផងដែរ ។

លោក David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោកបាននិយាយនៅឯសន្និសីទ IMF ស្តីពីការដោះស្រាយអសន្តិសុខស្បៀងដែលរៀបចំដោយប្រទេសអារ៉ាប៊ីសាអូឌីតថា “ប្រសិនបើយើងមិនទទួលបានជីនោះទេ អ្នកនឹងមានបញ្ហាតម្លៃអាហារដូចដែលយើងកំពុងប្រឈមមុខនាពេលនេះ ហើយអ្នកនឹងមានបញ្ហាអាហាររហូតដល់នៅឆ្នាំ ២០២៣ ។ នៅពេលដែលវាកើតឡើង វានឹងក្លាយទៅជាឋាននរកនៅលើផែនដី ហើយនេះជាសោកនាដកម្មនៅលើសោកនាដកម្ម” ។
លោក Beasley បានពន្យល់ថា ពាក់កណ្តាលនៃបន្ទុកការផ្តល់អាហារដល់ប្រជាជនពិភពលោកចំនួន ៧.៧៥ ពាន់លាននាក់ គឺពឹងផ្អែកលើជី ពោលមិនមែនត្រឹមតែលំហូរនៃគ្រាប់ធញ្ញជាតិពីកំពង់ផែរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ។

លោកបានព្រមានថា “កត្តាសេដ្ឋកិច្ចក្នុងសតវត្សទី ២១ នេះកាន់តែអាក្រក់ទៅៗ ដូចជា ជំងឺរាតត្បាតកូវីដ ១៩, វិបត្តិអាកាសធាតុ, ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងអតិផរណាតម្លៃម្ហូបអាហារដែលមិនធ្លាប់មានពីមុនមក ហើយវាត្រូវបានគេមើលឃើញដូចគ្នាទៅនឹងអំឡុងពេលនៃការបះបោររបស់អារ៉ាប់” ។
ជាចុងក្រោយលោក Beasley បានបញ្ជាក់ថា ចម្លើយចំពោះរយៈពេលអូសបន្លាយណាមួយនៃវិបត្តិស្បៀងអាហារគឺស្ថិតនៅលើបញ្ហាទាំងអស់ ប៉ុន្តែការបង្កើតហិរញ្ញប្បទានជាយុទ្ធសាស្ត្រ និងកម្មវិធីដែលអភិវឌ្ឍនិរន្តរភាព និងភាពធន់ គឺជារឿងចាំបាច់បំផុតដើម្បីទប់ស្កាត់វិបត្តិទាំងនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អតីតសមាជិកព្រឹទ្ធសភា អាមេរិក ប្រាប់លក្ខខណ្ឌកើតមានសន្តិភាពនៅ អ៊ុយក្រែន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


