ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ចោទប្រកាន់មនុស្ស ៦នាក់ ពាក់ព័ន្ធហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋាន (មានវីដេអូ)
មេប៉ូលិសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែតុលា បាននិយាយថា មនុស្សចំនួន៦នាក់ ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធគ្រោះមហន្តរាយក្នុងកីឡដ្ឋានបាល់ទាត់ ដែលបានសម្លាប់មនុស្សចំនួន ១៣១នាក់ កាលពីចុងសប្តាហ៍មុន។

មេប៉ូលិសជាតិ Listyo Sigit Prabowo បានប្រាប់សន្និសីទសារព័ត៌មានថា “ផ្អែកលើការស៊ើបអង្កេត និងព័ស្ដុតាងគ្រប់គ្រាន់ យើងបានកំណត់ជនសង្ស័យចំនួន ៦នាក់”។
លោកនិយាយថា មនុស្សចំនួន៦នាក់ដែលត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសបណ្តាលឲ្យមានមនុស្សស្លាប់ រួមមានមន្ត្រីប៉ូលិស៣នាក់ និងមនុស្ស៣នាក់ ដែលទទួលខុសត្រូវចំពោះការប្រកួត និងសន្តិសុខ រួមទាំងប្រធានគណៈកម្មការរៀបចំការប្រកួតរបស់ក្រុមបាល់ទាត់ Arema FC និងមន្ត្រីសន្តិសុខរបស់ក្លិបម្នាក់ផងដែរ។

លោកបន្តថា មន្ត្រីប៉ូលិស២នាក់ដែលស្ថិតក្រោមការស៊ើបអង្កេត គឺបានបញ្ជាឲ្យសហការីបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ មន្ត្រីប៉ូលីសទី៣ដែលស្ថិតនៅក្រោមការស៊ើបអង្កេត គឺជាអ្នកដឹងអំពីបទប្បញ្ញត្តិសុវត្ថិភាពរបស់ FIFA ដែលហាមប្រាមការប្រើប្រាស់ឧស្ម័នគ្រប់គ្រងហ្វូងមនុស្សនៅទីលាន ប៉ុន្តែមិនបានរារាំងមិត្តរួមការងារ ពីការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនោះទេ។
ជនសង្ស័យទាំងអស់ អាចប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារអតិបរមា៥ឆ្នាំ ប្រសិនបើរកឃើញថាមានទោស។

មុននេះ សមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ក៏បានហាមប្រាមប្រធានគណៈកម្មការរៀបចំការប្រកួតរបស់ក្រុម Arema FC និងមន្ត្រីសន្តិសុខម្នាក់ មិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិតផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឥណ្ឌូណេស៊ី ប្រកាសបង្កើតក្រុមស្វែងរកការពិត ករណីរត់ជាន់គ្នាក្នុងកីឡដ្ឋាន បាល់ទាត់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


