Connect with us

ព័ត៌មានអន្ដរជាតិ

ចារកម្ម អាមេរិក ថា អ៊ុយក្រែន ជាអ្នកសម្លាប់កូនស្រីមនុស្សជំនិតរបស់លោក ពូទីន

បានផុស

នៅ

ចារកម្មអាមេរិកជឿថា ការបំផ្ទុះគ្រាប់បែករថយន្តនៅទីក្រុងមូស្គូដែលបានសម្លាប់នាង Darya Dugina កូនស្រីរបស់លោក Aleksander Dugin ដែលជាមនុស្សជំនិតលោកប្រធានាធីបតី វ្ល៉ាឌីមៀ ពូទីន កាលពីខែសីហា មានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះកាសែត New York Times ក៏បានរាយការណ៍កាលពីពេលថ្មីៗនេះដែរថា ផ្នែកខ្លះនៃរដ្ឋាភិបាលអ៊ុយក្រែនបានអនុញ្ញាតឲ្យមានការវាយប្រហារដោយគ្រាប់បែកក្នុងរថយន្តសម្លាប់អ្នកកាសែតរុស្ស៊ីវ័យ ៣០ ឆ្នាំរូបនេះ” ។

មន្ត្រីចារកម្មអាមេរិកដែលសុំមិនបញ្ចេញឈ្មោះបានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនបានជាប់ពាក់ព័ន្ធក្នុងមធ្យោបាយណាមួយនៃប្រតិបត្តិការនេះឡើយ និងបានប្រឆាំងដាច់ខាតនឹងផែនការទាំងអស់ ហើយ​ក្រោយ​មក​សហរដ្ឋ​អាមេរិកក៏បានព្រមាន​មន្ត្រី​អ៊ុយក្រែន​ជុំវិញហេតុការណ៍ដ៏រន្ធត់នេះផងដែរ រួមទាំងផែនការធ្វើឃាតឪពុករបស់នាងគឺលោក Aleksander Dugin ដូចគ្នា ។

ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏​បានស្ដី​បន្ទោស​ចារកម្ម​អ៊ុយក្រែន​ចំពោះ​ការ​សម្លាប់​នេះផងដែរ ប៉ុន្តែទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន​លោក Mykhailo Podolyak បាន​បដិសេធ​ថា ​ប្រទេស​របស់​លោក​មិន​ជាប់​ពាក់ព័ន្ធនឹងករណីណាមួយក្នុងហេតុការណ៍នោះទេ ។

គួររំឭកថា ឧបទ្ទវហេតុនៃការផ្ទុះឆេះរថយន្តម៉ាក Land Cruiser Prado ដែលសម្លាប់នាង Darya Dugina បានកើតឡើងកាលពីថ្ងៃទី ២០ ខែសីហា នៅលើផ្លូវហាយវេមួយកន្លែងចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងមូស្គូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អាមេរិក ចោទមហាអំណាច ២ នេះថាបើកដៃឲ្យ កូរ៉េខាងជើង បាញ់មីស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម