ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់ ៥០នាក់ ក្នុងហេតុការណ៍បាក់ដីនៅ វ៉េណេស៊ុយអេឡា
គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៣ខែតុលា ចំនួនអ្នកស្លាប់ ពីការរអិលបាក់ដីដ៏បំផ្លិចបំផ្លាញ ដែលវាយប្រហារទីប្រជុំជនមួយ ក្បែររដ្ឋធានី ការ៉ាកាស របស់ប្រទេស វ៉េណេស៊ុយអេឡា បានកើនឡើងដល់៥០នាក់ហើយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Remigio Ceballos បានបញ្ជាក់អំពីតួលេខនេះ ទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក ហើយលើកឡើងថា សាកសព ត្រូវបានប្រគល់ទៅឲ្យសាច់ញាតិរបស់ពួកគេ។
លោក Ceballos និយាយថា មនុស្សប្រហែល ៣២០០ នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងបោសសម្អាតនៅក្នុងទីប្រជុំជននេះ។

ភ្លៀងធ្លាក់ខ្លាំងមិនធម្មតាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបណ្តាលឲ្យទឹកទន្លេហក់ឡើងខ្ពស់ ហូរហៀរជន់លិចនៅក្នុងទីប្រជុំជន Las Tejerias ដែលមានប្រជាជនប្រហែល ៥០ ០០០នាក់។
ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យដីភក់ បាក់ហូរកម្ទេចរថយន្ត ផ្ទះអាជីវកម្ម និងខ្សែទូរស័ព្ទ ហើយផ្តួលរម្លំដើមឈើធំៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បាក់ដី លេបត្របាក់ផ្ទះសម្បែង សម្លាប់មនុស្សច្រើននាក់នៅ វេណេស៊ុយអេឡា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


