Connect with us

ព័ត៌មានអន្ដរជាតិ

ឃាត់ខ្លួនតម្រួតថៃ ៧ នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន​

បានផុស

នៅ

ប្រទេស​ថៃ ៖ តុលាការ​ថៃ បាន​ចេញ​ដីកា​ចាប់​ខ្លួន​តម្រួត​ចំនួន ៧ នាក់ ដែល​សុទ្ធ​សឹង​ជា​មន្ត្រី​តម្រួត​នៅ​ក្នុង​ផ្នែក​បង្ក្រាប​គ្រឿងញៀន បន្ទាប់ពី​រក​ឃើញ​ថា មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​បង្ក្រាប​រួចហើយ យក​វត្ថុតាង​លាក់​ទុក ដើម្បី​ជួញដូរ​បន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២២ នៅ​ក្នុង​ស្ថានីយ​តម្រួត បវរ​មង្គល នាទី​ក្រុង​បាងកក ប្រទេស​ថៃ។ ផ្អែក​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​មួយ​រូប ក្រោយពី​សមត្ថកិច្ច​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង បាន​ឲ្យ​ដឹង​ថា រូបគេ​បាន​ទិញ​ពី (ភូកង ប៊ីន​)។

ក្រោយពី​បាន​ស្រាវជ្រាវ​រួចមក​ទើប​ដឹង​ថា ភូកង ប៊ីន គឺជា​តម្រួត​មួយ​រូប មាន​តួនាទី​ជា​នាយ​ផ្នែក​បង្ក្រាប​គ្រឿងញៀន នៅ​ក្នុង​ស្ថានីយ​តម្រួត បវរ​មង្គល ក្នុង​ទីក្រុង​បាងកក។

តាម​ការ​លើក​ឡើង​ពី​លោក​អធិការ បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១០ កុម្ភៈ​កន្លង​ទៅ​នេះ ក្រុម​របស់​លោក ប៊ីន បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ក្នុង​ខន់ដូ មួយ​កន្លែង ប៉ុន្តែ​លោក​មិនបាន​ទទួល​នូវ​សេចក្ដីរាយការណ៍​អំពី​វត្ថុតាង​ដែល​ត្រូវ​ដក​ហូត​នោះ​ឡើយ មាន​ន័យ​ថា ពួកគេ​បង្ក្រាប​បាន​ហើយ​ប៉ុន្តែ​លាក់​ទុក​វត្ថុ​តាង​ទាំងអស់​ដើម្បី​ចែកចាយ​វិញ។

នៅ​ពេល​កម្លាំង​ជំនាញ​ចុះ​ឆែកឆេរ​ក្នុង​បន្ទប់​របស់ ភូកង ប៊ីន គឺ​បាន​រក​ឃើញ​សាក់​កាដូ​មួយ ដែល​ក្នុង​នោះ​មាន ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ១៣.០០០ គ្រាប់ ថ្នាំញៀន​ប្រភេទ​ទឹកកក ១០០ ក្រាម និង ថ្នាំញៀន​ប្រភេទ​គ្រវី K មួយ​ចំនួន​ថែមទៀត។

លោក​អធិការ​បាន​បន្ថែម​ថា សរុប​មន្ត្រី​តម្រួត​ដែល​ពាក់ព័ន្ធ​មាន​ចំនួន ៧ នាក់ ដោយ​បច្ចុប្បន្ន តុលាការ បាន​ចេញ​ដីកា​ចាប់​ខ្លួន​ហើយ។ ប៉ុន្តែ​ក្នុង​ចំណោម​មន្ត្រី​ទាំង ៧ រូប មាន​ម្នាក់ ​រត់​គេច​ខ្លួន​ហើយ ហើយ​លោក​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ​ចំពោះ​មន្ត្រី​តម្រួត​ណា​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម