ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅអូស្រ្តាលី កាន់តែអាក្រក់ ខណៈមនុស្សរាប់ពាន់នាក់ ត្រូវជម្លៀស
ទឹកជំនន់នៅទូទាំងភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី បានបង្កឲ្យមានការជម្លៀសប្រជាជនរាប់ពាន់នាក់ និងបង្កើនក្តីព្រួយបារម្ភអំពីការផ្គត់ផ្គង់ស្បៀងអាហាររបស់ប្រទេសនេះ។

ខណៈភ្លៀងនៅតែបន្តធ្លាក់ពាសពេញតំបន់ភាគអាគ្នេយ៍កាលពីថ្ងៃចន្ទទី១៧ខែតុលា អាជ្ញាធរបានព្រមានថា ផ្ទះចំនួន ៣៤០០០ខ្នង នៅក្នុងរដ្ឋ Victoria អាចនឹងត្រូវទឹកជន់លិច។
ទឹកជំនន់ក៏កំពុងប៉ះពាល់ដល់រដ្ឋ New South Wales និង Tasmania ផងដែរ បន្ទាប់ពីមានភ្លៀងធ្លាក់ក្នុងកម្រិតលើសពីមធ្យម។

អំឡុងពេលចុះទៅតំបន់រងផលប៉ះពាល់ក្នុងរដ្ឋ New South Wales កាលពីថ្ងៃចន្ទ, លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយថា ប្រទេសអូស្ត្រាលី កំពុងប្រឈមមុខនឹង ពេលវេលាដ៏គ្រោះថ្នាក់ ពីទឹកជំនន់ដ៏ខ្លាំងដែលកំពុងប៉ះពាល់ដល់ផ្លូវថ្នល់ កសិដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ។ លោកបានព្រមានប្រជាពលរដ្ឋ ឲ្យស្តាប់ការព្រមានពីអាជ្ញាធរ ក្នុងការជម្លៀសខ្លួនចេញមុននឹងត្រូវលិចលង់ដោយជំនន់ទឹកភ្លៀង។

ក្នុងរដ្ឋ Victoria, ទឹកជំនន់ត្រូវបានគេជឿថា បានបង្កការខូចខាតគិតជាទំហំទឹកប្រាក់រាប់រយលានដុល្លារដល់ផ្ទះ កសិដ្ឋាន និងអាជីវកម្ម។ កងកម្លាំងការពារអូស្ត្រាលីជាង ១០០ នាក់ត្រូវបានបញ្ជូនទៅកាន់រដ្ឋនេះ ដើម្បីជួយដល់ការជម្លៀស និងការច្រកខ្សាច់ដាក់បាវ ទប់ទឹក។
ទឹកជំនន់ ក៏បានប៉ះពាល់ដល់ផ្នែកខ្លះនៃទីក្រុង Melbourne ដែលជាទីក្រុង មានប្រជាជនច្រើនជាងគេលំដាប់ទីពីររបស់អូស្ត្រាលីផងដែរ ហើយបានធ្វើឲ្យទីក្រុងនៅភាគខាងជើងរដ្ឋ Victoria ត្រូវជាប់គាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ទឹកជំនន់ សម្លាប់មនុស្ស ២៨នាក់ នៅរដ្ឋ Kentucky របស់ អាមេរិក
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


