Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន គំរាមអឺរ៉ុបថា នឹងជួបការចំណាកស្រុកដូចរលកយក្សស៊ូណាមិ បើមិនផ្ដល់អាវុធឲ្យបន្ថែម

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmygal បានគំរាមអឺរ៉ុបថា នឹងជួបការធ្វើចំណាកស្រុកដូចរលកយក្សស៊ូណាមិ ប្រសិនបើប្រទេសលោកខាងលិចមិនផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន ខណៈរហូតមកដល់ពេលនេះមនុស្សយ៉ាងតិច ៨ លាននាក់ហើយបានចាកចេញពីប្រទេស ចាប់តាំងពីខែកុម្ភៈមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ទៅកាន់កាសែត Frankfurter Allgemeine Zeitung, លោក Shmygal បានអះអាងថា រុស្ស៊ីចង់បង្កើតវិបត្តិជនភៀសខ្លួននៅអឺរ៉ុប ដោយសារតែរុស្ស៊ីបានកាត់ផ្ដាច់អគ្គិសនី រលកកម្ដៅ ឬទឹកនៅក្នុងប្រទេសអ៊ុយក្រែន ខណៈយ៉ាងហោចណាស់ ៣០ ភាគរយនៃរោងចក្រថាមពលរបស់ខ្លួនត្រូវបានបំផ្លាញ ។

ប្រទេសរុស្ស៊ីបានចាប់ផ្តើមការវាយប្រហារយ៉ាងខ្លាំងក្លាប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែននៅក្នុងខែតុលា បន្ទាប់ពីទីក្រុងកៀវបានវាយប្រហារភេរវកម្មលើគោលដៅស្ពានគ្រីមៀរ ។

ទន្ទឹមនោះ ទីក្រុងមូស្គូក៏បានរិះគន់ប្រទេសលោកខាងលិចម្តងហើយម្តងទៀតចំពោះការផ្គត់ផ្គង់សព្វាវុធរបស់ពួកគេដល់ទីក្រុងកៀវ ហើយបានចោទប្រទេសទាំងនោះថាជាប់ពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងជម្លោះនេះ ។

បន្ថែម​ពី​លើ​នេះ រុស្ស៊ី​បាន​កត់​សម្គាល់​ថា សព្វាវុធ​ដែល​លោក​ខាង​លិច​បញ្ជូន​មកអ៊ុយក្រែនគឺដើម្បី​ប្រើ​ប្រឆាំង​នឹងជន​ស៊ីវិល ជាពិសេសនៅតំបន់ Donbass ជា​កន្លែង​ដែលខ្លួន​បាន​ធ្វើ​សង្រ្គាម​រយៈពេល ៨ ឆ្នាំ​ប្រឆាំង​នឹង​សាធារណរដ្ឋ Donetsk និង Lugansk ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី កំពុងផលិតរ៉ុកកែតបាញ់បានឆ្ងាយ បំពាក់ដល់កងកម្លាំងតំបន់អាក់ទិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម