ព័ត៌មានអន្ដរជាតិ
មិនខ្វល់រឿង អាមេរិក ព្រមាន, កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ៣ គ្រាប់ទៀត
យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣ គ្រាប់បន្ថែមទៀតឆ្ពោះទៅកាន់សមុទ្រខាងកើតកាលពីយប់ថ្ងៃព្រហស្បតិ៍ ពោលប្រហែលមួយម៉ោង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានថ្កោលទោសការសម្រេចចិត្តរបស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តសមយុទ្ធដែនអាកាសរួមគ្នា ថាជា “ជម្រើសខុស និងគ្រោះថ្នាក់” ។

បើយោងតាមអគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា កាំជ្រួចមីស៊ីលត្រូវបានបាញ់ចេញពីទីក្រុង Koksan ក្នុងខេត្ត North Hwanghae នៅម៉ោងប្រហែល ៩ និង ៣៥ នាទីយប់ ខណៈកាលពីពេលព្រឹកថ្ងៃដដែលនោះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) មួយគ្រាប់ និងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ផងដែរ ។
ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងបានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយក្នុងអំឡុងកិច្ចប្រជុំ ជាមួយសមភាគីកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារនុយក្លេអ៊ែរណាមួយ របស់កូរ៉េខាងជើងប្រឆាំងសហរដ្ឋអាមេរិក ឬប្រទេសផ្សេងទៀតនឹង នាំឲ្យរបបលោកលោក គីម ជុងអ៊ុន ដល់ទីបញ្ចប់ ។

ស្របពេលជាមួយគ្នានេះ ការបាញ់មីស៊ីលកាលពីយប់ថ្ងៃព្រហស្បតិ៍ ក៏បានកើតឡើងមិនដល់មួយម៉ោងផង បន្ទាប់ពីលោក Pak Jong-chon លេខាធិការនៃគណៈកម្មាធិការកណ្តាល របស់បក្សពលករដែលកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសការសម្រេចរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកាលពីពេលកន្លងមក ក្នុងការបន្តសមយុទ្ធដែនអាកាសរួមគ្នាមានឈ្មោះថា “Vigilant Storm” ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ។
ទន្ទឹមនោះ ការបាញ់មីស៊ីលនេះ ក៏ជាការប្រឆាំងរបស់កូរ៉េខាងជើងទៅនឹងការធ្វើសមយុទ្ធ Vigilant Storm ជាសមយុទ្ធដែនអាកាសរួមគ្នាដ៏ធំរបស់សម្ព័ន្ធមិត្ត ដែលពាក់ព័ន្ធនឹងយន្តហោះជាង ២៤០ គ្រឿង រួមទាំងយន្តហោះបំបាំងកាយ នៅលើឧបទ្វីបកូរ៉េ ចំពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ អាមេរិក ព្រមានថា បើកូរ៉េខាងជើង ហ៊ានវាយប្រហារនុយក្លេអ៊ែរ របបលោក គីម នឹងត្រូវបញ្ចប់
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


