Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប ផ្ដល់ជំនួយថាមពល ៩៧៥ លានដុល្លារ ដល់តំបន់បាល់កង់ខាងលិច

បានផុស

នៅ

សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសផ្តល់កញ្ចប់ជំនួយថាមពលចំនួន ១ ពាន់លានអឺរ៉ូ (៩៧៥ លានដុល្លារ) ជួយដល់តំបន់បាល់កង់ខាងលិច ដើម្បីដោះស្រាយវិបត្តិថាមពលដែលកំពុងកើនឡើងនៅអឺរ៉ុប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និយាយថា ការផ្តល់ជំនួយ ១ ពាន់លានអឺរ៉ូនេះ គឺដើម្បីការពារក្រុមដែលងាយរងគ្រោះ និងជំរុញការវិនិយោគលើថាមពលផ្សេងៗ ខណៈបច្ចុប្បន្ន អឺរ៉ុប កំពុងតែវិនិយោគលើសេដ្ឋកិច្ច ដើម្បីឈានទៅដល់ការទទួលបានការផ្លាស់ប្តូរថាមពលស្អាត កាន់តែបៃតង និងមាននិរន្តរភាព ។

ស្របពេលជាមួយគ្នានេះ ដើម្បីដោះស្រាយផលប៉ះពាល់ភ្លាមៗនៃវិបត្តិថាមពល គណៈកម្មការអឺរ៉ុប ត្រៀមផ្តល់ជំនួយថវិកាលើកទី ១ ចំនួន ៥០០ លានអឺរ៉ូ សម្រាប់វិធានការដែលត្រូវអនុម័តក្នុងខែធ្នូ ហើយនឹងអនុវត្តនៅក្នុងខែមករាខាងមុខ ។

ទន្ទឹមនឹងនោះ សហភាពអឺរ៉ុបក៏មានគោលបំណង ជួយគាំទ្រដល់គ្រួសារ ក៏ដូចជា សហគ្រាសធុនតូច និងមធ្យម ដើម្បីទប់ទល់នឹងការដំឡើងថ្លៃថាមពលផងដែរ ។

ជាមួយគ្នានោះ អឺរ៉ុប នឹងផ្តល់ប្រាក់ចំនួន ៥00 លានអឺរ៉ូបន្ថែមទៀត ដើម្បីជំរុញការបង្កើតថាមពលកកើតឡើងវិញ និងការភ្ជាប់ទំនាក់ទំនងគ្នារវាងឧស្ម័ន និងអគ្គិសនី តាមរយៈក្របខ័ណ្ឌវិនិយោគបាល់កង់ខាងលិច ដែលជាគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុប ។

ដោយឡែក ចំពោះវិធានការរយៈពេលខ្លី​ ពោល ១ ទៅ ២ ឆ្នាំ​ខាងមុខ អឺរ៉ុបនឹងគាំទ្រដល់ការផ្គត់ផ្គង់ថាមពល ដោយការជំរុញទំនាក់ទំនងរវាងឧស្ម័ន និងអគ្គិសនី រួមទាំងឧស្ម័នធម្មជាតិរាវ ក៏ដូចជា គាំទ្រដល់ការសាងសង់គម្រោងថាមពលកកើតឡើងវិញ និងវិធានការប្រសិទ្ធភាពថាមពលផងដែរ ។

ចំពោះ ជំនួយរយៈពេលមធ្យមក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ នឹងរួមបញ្ចូលការវិនិយោគ ដែលរួមចំណែកដល់ការផ្លាស់ប្តូរថាមពល និងសន្តិសុខ ជាពិសេសនឹងគ្របដណ្តប់លើគម្រោងបង្កើតថាមពលកកើតឡើងវិញទ្រង់ទ្រាយធំ ការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធបញ្ជូនថាមពល និងគម្រោងថាមពលផ្សេងៗទៀតជាដើម ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម