ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ ទាហានរុស្ស៊ី ៥ម៉ឺននាក់ដែលកែនបាន ពេលនេះកំពុងប្រយុទ្ធនៅ អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទទី០៧ខែវិច្ឆិកាថា ទាហានរុស្ស៊ីចំនួន ៥០ ០០០នាក់ដែលត្រូវបានកែន ក្នុងយុទ្ធនាការរបស់គាត់ ឥឡូវនេះកំពុងប្រយុទ្ធជាមួយអង្គភាពធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។

លោក ពូទីន និយាយថា ទាហាន ៨០ ០០០ នាក់គឺស្ថិតនៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេស ហើយទាហាននៅសល់ជិត ៣២០ ០០០ នាក់គឺស្ថិតនៅជំរំហ្វឹកហាត់ក្នុងប្រទេសរុស្ស៊ី។
សារព័ត៌មាន Interfax បានដកស្រងសម្តីលោក ពូទីន ដែលនិយាយអំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ Tver នៅខាងក្រៅទីក្រុងមូស្គូថា “ឥឡូវនេះយើងមានទាហាន ៥០ ០០០នាក់ នៅក្នុងអង្គភាពប្រយុទ្ធរបស់ពួកគេ។ អ្នកនៅសល់គឺមិនទាន់បានចូលរួមក្នុងការប្រយុទ្ធនៅឡើយទេ”។

កាលពីខែកញ្ញា លោក ពូទីន បានប្រកាសពីយុទ្ធនាការ “កែនទ័ពដោយផ្នែក” ដើម្បីហៅអ្នកប្រយុទ្ធថ្មីរាប់រយពាន់នាក់សម្រាប់សង្គ្រាម បន្ទាប់ពីអ៊ុយក្រែនដណ្តើមបានទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់វិញនៅក្នុងការវាយលុក។
ទង្វើនេះ បណ្តាលឲ្យជនជាតិរុស្សីរាប់សែននាក់រត់គេចខ្លួន និងបង្កឲ្យមានការតវ៉ាប្រឆាំងសង្គ្រាមនៅទូទាំងប្រទេស។

កាលពីសប្តាហ៍មុន លោកពូទីននិយាយថា ទាហាសរុប ៣១៨ ០០០នាក់ត្រូវបានកែន នៅក្នុងយុទ្ធនាការនេះ។
ប្រទេសរុស្ស៊ីបានបញ្ចប់ការកែនទ័ពមួយផ្នែកកាលពីចុងខែតុលា ដោយរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បាននិយាយកាលពីថ្ងៃទី២៨ខែតុលាថា យុទ្ធជនរុស្ស៊ីប្រហែល ៤១ ០០០នាក់ បានចូលរួមជាមួយអង្គភាពប្រយុទ្ធរបស់ពួកគេរួចហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ទីបំផុត លោក ស៊ី ព្រមានដោយផ្ទាល់ទៅលោក ពូទីន កុំឲ្យប្រើនុយក្លេអ៊ែរនៅ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


