ព័ត៌មានអន្ដរជាតិ
ចិន បង្អួតមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទចុងក្រោយបំផុតទៅ អាមេរិក
កាសែត South China Morning Post បានរាយការណ៍ថា ប្រទេសចិនបានបង្ហាញកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេងប្រឆាំងនាវា ប្រភេទចុងក្រោយបំផុតរបស់ខ្លួនឈ្មោះ YJ-21 ដល់សាធារណជនជាលើកដំបូងនៅក្នុងបទបង្ហាញលើអាកាសកាលពីថ្ងៃអង្គារ ។

ទន្ទឹមនោះ ការបង្ហាញនៃមីស៊ីលនេះត្រូវបានគេមើលឃើញថា ជាសារមួយផ្ញើទៅកាន់សហរដ្ឋអាមេរិក ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោនជុំវិញកោះតៃវ៉ាន់ ។
កាសែត SCMP បានរាយការណ៍ទៀតថា មីស៊ីល 2PZD-21 ចំនួន ២ គ្រាប់ត្រូវបានគេឃើញនៅក្រោមស្លាបរបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Xian H-6K នៅឯការបើកកម្មវិធី Airshow China នៅទីក្រុងឆ្នេរសមុទ្រ Zhuhai ខណៈមីស៊ីល YJ-21 ក៏ត្រូវបានគេមើលឃើញផងដែរ នៅក្នុងវីដេអូបាញ់សាកល្បងចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹករំដោះប្រជាជនចិន ។

ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី ស៊ី ជីនពីង ក៏បានអំពាវនាវនៅក្នុងកម្មវិធី Airshow China ផងដែរថា “សូមកងទ័ពរំដោះប្រជាជនចិនត្រៀមខ្លួនដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ជាពិសេសដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ ដែលកើតចេញពីយុគសម័យថ្មីនៃភាពចលាចលពិភពលោក” ។
ជាចុងក្រោយលោក ស៊ី បាននិយាយថា កងទ័ពរំដោះប្រជាជនត្រូវតែហ្វឹកហ្វឺនកាន់តែខ្លាំង ដើម្បីត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ ដោយសារតែពិភពលោកកំពុងមានការផ្លាស់ប្តូរ ដែលយើងមិនធ្លាប់ឃើញក្នុងមួយសតវត្សនេះ ហើយបច្ចុប្បន្ននេះពិភពលោកកំពុងបង្កើនអស្ថិរភាព និងភាពមិនប្រាកដប្រជា ក៏ដូចជាប៉ះពាល់ដល់សន្តិសុខជាតិផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អាមេរិក ប្រាប់ផែនការ បើ កូរ៉េខាងជើង សាកល្បងនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


