ព័ត៌មានអន្ដរជាតិ
កត្តាដែលធ្វើឲ្យ លទ្ធផលឆ្នោតពាក់កណ្តាលអាណត្តិអាមេរិក មិនទាន់អាចប្រកាសបាន
ប៉ុន្មានថ្ងៃ បន្ទាប់ពីអ្នកបោះឆ្នោតអាមេរិកបាននាំគ្នាទៅបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២២នេះ, លទ្ធផលចុងក្រោយនៅតែមិនច្បាស់លាស់ ខណៈក្រុមមន្ត្រីទូទាំងប្រទេសបានព្រមានថា ច្រើនសប្តាហ៍ទៀតក៏លទ្ធផលនៅតែមិនអាចដឹងបានដែរ។

ការពន្យារពេលប្រកាសលទ្ធផលនេះ គឺដោយសារតែកត្តាមួយចំនួន រួមទាំងភាពប្រកៀកប្រកិតគ្នារវាងបេក្ខជន និងការពិតដែលថា រដ្ឋ Georgia ដែលជារដ្ឋសមរភូមិព្រឹទ្ធសភាដ៏សំខាន់មួយ នឹងត្រូវធ្វើការបោះឆ្នោតជុំទី២។
ការពន្យារពេលផ្សេងទៀតគឺដោយសារតែ វិធីវិមជ្ឈការដែលការបោះឆ្នោតត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិក។ រដ្ឋនានាមានច្បាប់ផ្សេងៗគ្នាសម្រាប់របៀបរាប់សន្លឹកឆ្នោតតាមម៉ែល និងពេលវេលានៃការរាប់។

បញ្ហានៃការពន្យារពេល បានក្លាយជាជម្លោះនយោបាយមួយចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០មក នៅពេលដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ព្យាយាមអះអាងជ័យជម្នះនៅព្រឹកបន្ទាប់ ខណៈសន្លឹកឆ្នោតនៅតែកំពុងត្រូវបានគេរាប់។ លោក ត្រាំ ក៏បានប្រកាសផងដែរថា ការរាប់សន្លឹកឆ្នោតអូសបន្លាយគឺជាការ “ក្លែងបន្លំ” និង “រឿងអាម៉ាស់”។
នៅសប្តាហ៍នេះ លោក ត្រាំ បានដាក់ការសង្ស័យជាថ្មីម្តងទៀតលើដំណើរការនេះ ដោយលោកបានបង្ហោះសារក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម “សច្ចធម៌សង្គម” របស់លោក ហៅការបោះឆ្នោតក្នុងរដ្ឋជាច្រើនថាជា “គ្រោះមហន្តរាយនៃសុចរិតភាពអ្នកបោះឆ្នោត” ហើយបានចោទប្រកាន់គូប្រជែងនយោបាយរបស់លោកថា ព្យាយាមលួចការបោះឆ្នោតដោយប្រើម៉ាស៊ីនដ៏អាក្រក់ និងការពន្យារពេល។

ទោះបីជាយ៉ាងណាក៏ដោយ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ, មន្ត្រីរៀបចំការបោះឆ្នោតនៅទូទាំងប្រទេសបានក្រើនរំលឹកដល់សាធារណជនថា ការពន្យារពេលគឺជារឿងធម្មតា ដូចដែលរំពឹងទុកក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក។
ក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី២ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បានប្រកាសផងដែរ ដោយលើកឡើងថា វាមានសារសំខាន់ណាស់សម្រាប់ពលរដ្ឋ ក្នុងការអត់ធ្មត់ខណៈសន្លឹកឆ្នោតត្រូវបានរាប់តាមនីតិវិធីច្បាប់ និងរបៀបរៀបរយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក បៃដិន៖ ការបោះឆ្នោតថ្ងៃអង្គារ គឺជាថ្ងៃល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ