ព័ត៌មានអន្ដរជាតិ
ក្រៅពី ថៃ ជាម្ចាស់ផ្ទះ តើប្រទេស អាស៊ាន ណាទៀតចូលរួមកិច្ចប្រជុំកំពូល APEC នៅបាងកក?
ក្រៅពីថៃដែលជាម្ចាស់ផ្ទះ ក្នុងនោះប្រទេសអាស៊ានចំនួន ៦ ផ្សេងទៀតដូចជា ព្រុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី និងវៀតណាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល APEC ដែលរៀបចំឡើងនៅថ្ងៃទី១៨ ដល់ទី១៩ ខែវិច្ឆិកានេះក្នុងទីក្រុងបាងកក ។

ថៃ គឺជាប្រទេសទី ៣ ហើយនៅក្នុងតំបន់អាស៊ានដែលបានរៀបចំកិច្ចប្រជុំអន្តរជាតិធំៗនៅក្នុងឆ្នាំ ២០២២ នេះ បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានលើកទី៤០ និងលើកទី៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ ហើយឥណ្ឌូណេស៊ីរៀបចំកិច្ចប្រជុំកំពូល G20 នៅកោះបាលី ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ ។
APEC ឬកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក គឺជាវេទិកាអន្តររដ្ឋាភិបាលនៃប្រទេសសេដ្ឋកិច្ចដែលមានសមាជិកចំនួន ២១ នៅតំបន់ប៉ាស៊ីហ្វិករីម (Pacific Rim) ដែលជំរុញពាណិជ្ជកម្មសេរីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

គួរបញ្ជាក់ថា សមាជិកទាំង ២១ របស់ APEC រួមមាន អូស្ត្រាលី ព្រុយណេ កាណាដា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ អាមេរិក តៃវ៉ាន់ ហុងកុង ចិន ម៉ិកស៊ិក ប៉ាពូញូវហ្គីណេ ឈីលី ប៉េរូ រុស្ស៊ី និងវៀតណាម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ទីបំផុត រកឃើញមូលហេតុការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 ស្លាប់មនុស្ស ២៩៨ នាក់កាលពីឆ្នាំ ២០១៤
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


