ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន កំពុងទទួលបានអាវុធ ដោយសម្ងាត់ (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានអះអាងកាលពីចុងសប្តាហ៍នេះថា ប្រទេសមួយចំនួនបាននឹងកំពុងផ្តល់ជំនួយយោធាដល់ទីក្រុងកៀវ បើទោះបីជាបដិសេធជាសាធារណៈចំពោះការធ្វើដូច្នេះក៏ដោយ។
លោកបន្តថា ក្នុងករណីបែបនេះ អាវុធត្រូវបានប្រគល់តាមរយៈភាគីទីបី។
លោក Kuleba បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Le Parisien របស់ប្រទេសបារាំង។
លោកនិយាយថា “ភាគច្រើននៃប្រទេសទីបីទាំងនេះ បាននិយាយជាសាធារណៈថា ពួកគេមិនផ្គត់ផ្គង់អ្វីទាំងអស់ ប៉ុន្តែអ្វីគ្រប់យ៉ាងកំពុងកើតឡើងនៅពីក្រោយឆាក”។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់ឈ្មោះប្រទេសណា ដែលផ្តល់អាវុធដល់ទីក្រុង កៀវ តាមរយៈវិធីបែបនេះ ក្នុងអំឡុងពេលជម្លោះជាមួយទីក្រុងមូស្គូនោះទេ។
ការអត្ថាធិប្បាយរបស់លោក Kuleba កើតឡើងចំពេលមានរបាយការណ៍ថា អ្នកគាំទ្ររបស់អ៊ុយក្រែន រួមទាំងប្រទេសមួយចំនួននៃអង្គការណាតូផងដែរនោះ កំពុងជួបប្រទះនឹងការខ្វះខាតសព្វាវុធ ដោយសារតែការគាំទ្រជាបន្តបន្ទាប់របស់ពួកគេដល់ទីក្រុងកៀវ។
យោងតាមអត្ថបទថ្មីមួយដោយកាសែត New York Times បានបង្ហាញថា មានតែសម្ព័ន្ធមិត្តណាតូធំៗដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ប៉ុណ្ណោះ ដែលនៅតែរក្សាសមត្ថភាព ឬអាចបង្កើនការនាំចេញអាវុធទៅកាន់អ៊ុយក្រែនបាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ៩ខែនៃសង្គ្រាមលុកលុយលើអ៊ុយក្រែន តើ រុស្ស៊ី ចាយលុយអស់ប៉ុន្មានហើយ?
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


