ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងភ័យខ្វះអាវុធឲ្យ តៃវ៉ាន់ ក្រោយសម្រុកផ្ដល់ទៅ អ៊ុយក្រែន
កាសែត The Wall Street Journal រាយការណ៍ថា អាជ្ញាធរអាមេរិកមានការព្រួយបារម្ភ ពីលំហូរនៃអាវុធទៅកាន់អ៊ុយក្រែន អាចបណ្តាលឲ្យមានឱនភាព នៅក្នុងលក្ខខណ្ឌនៃផែនការរយៈពេលវែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបំពាក់អាវុធដល់តៃវ៉ាន់ ចំពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសចិន ។

ប្រភពបានប្រាប់កាសែត Wall Street Journal ថា អាវុធប្រឆាំងរថក្រោះ Javelin ចំនួន ១០៨ ដើមដែលបានបញ្ជាទិញក្នុងខែធ្នូ ឆ្នាំ ២០១៥ ក៏ដូចជាមីស៊ីល Stinger ចំនួន ២១៥ ដើមដែលត្រូវបានបញ្ជាទិញក្នុងឆ្នាំដដែលនោះ មិនទាន់មកដល់កោះតៃវ៉ាន់នៅឡើយទេ ។
ក្រុមហ៊ុនការពារជាតិ រួមទាំងក្រុមហ៊ុន Lockheed Martin Corp. និងក្រុមហ៊ុន Boeing Co. បានចង្អុលបង្ហាញថា ការផលិតអាវុធមានការធ្លាក់ចុះ តាំងតែពីមុនពេលដែលរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនមកម្ល៉េះ ក្នុងនោះផ្នែកមួយនៃការធ្លាក់ចុះខ្សែសង្វាក់ផ្គត់ផ្គង់នេះ គឺដោយសារតែបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ។

ក្នុងពេលជាមួយគ្នានេះ ទាំងក្រសួងការបរទេសអាមេរិក និងមន្ទីរបញ្ចកោណ មិនបានទទួលស្គាល់ការធ្លាក់ចុះ ទាក់ទងនឹងការផលិត ក៏ដូចជាការដឹកជញ្ជូន និងការផ្គត់ផ្គង់អាវុធទៅឲ្យតៃវ៉ាន់នោះទេ ។
គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់មានចំនួនជាង ១៤ ពាន់លានដុល្លារ ហើយបានកើនឡើងដល់ ១៨.៧ ពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក ពូទីន ជំរុញឲ្យមានការផលិតអាវុធខ្លាំងជាងមុនថែមទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


