Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ ព្រៃអាម៉ាហ្សូន បាត់បង់ប៉ុន្មានគីឡូម៉ែត្រក្រឡា ក្នុងមួយឆ្នាំនេះ?

បានផុស

នៅ

អាម៉ាហ្សូន ដែលជាព្រៃឈើធំជាងគេក្នុងពិភពលោក នៅតែបន្តការកាប់បំផ្លាញយ៉ាងសកម្មក្នុងប្រទេសប្រេស៊ីល ។ បើយោងតាមវិទ្យាស្ថានស្រាវជ្រាវរបស់ប្រេស៊ីលនិយាយថា ក្នុងរយៈពេលពេញមួយឆ្នាំ ព្រៃអាម៉ាហ្សូន​ត្រូវបានបាត់បង់ប្រហែល ១១,៦០០ គីឡូម៉ែត្រក្រឡា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ កាលពីថ្ងៃពុធ វិទ្យាស្ថានជាតិស្រាវជ្រាវអវកាសប្រេស៊ីលនិយាយថា ព្រៃឈើប្រមាណ ១១,៥៦៨ គីឡូម៉ែត្រការ៉េ ត្រូវបានបំផ្លាញចាប់ពីខែសីហា ឆ្នាំ ២០២១ ដល់ខែកក្កដា ឆ្នាំ ២០២២ ដោយសារភ្លើងឆេះ និងការកាប់បំផ្លាញដោយខុសច្បាប់ ។

តួរលេខនេះផងដែរ ធ្លាក់ចុះប្រហែល ១១ ភាគរយធៀបនឹងឆ្នាំមុន ប៉ុន្តែនៅតែជាការខាតបង់ប្រចាំឆ្នាំជាង ១០,០០០ គីឡូម៉ែត្រការ៉េសម្រាប់ ៤ ឆ្នាំ​ជាប់ៗគ្នា ។

ចំពោះសកម្មភាព​​បំផ្លាញព្រៃឈើនេះ រដ្ឋាភិបាលលោកខាងលិច និងសកម្មជនបរិស្ថានជាច្រើន បានស្តីបន្ទោស ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro យ៉ាងខ្លាំង​ចំពោះការកាប់ព្រៃឈើ ដើម្បីការអភិវឌ្ឍន៍ ។

ដោយឡែក លោក Luiz Inacio Lula da Silva ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតី នៅខែមករាខាងមុខ បានប្តេជ្ញា នឹងការពារព្រៃអាម៉ាហ្សូនឲ្យបានល្អ ។

បន្ថែមពីនេះ លោកក៏បានស្នើឲ្យមានការរៀបចំសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០២៥ នៅព្រៃអាម៉ាហ្សូនផងដែរ ៕

ប្រែសម្រួលដោយ ៖ ណាក់ ណាក់

ប្រភព ៖ NHK

ចុចអាន ៖ អស់ពី Apple គំរាម! ពេលនេះ Twitter ក្លាយជាផ្ទាំងស៊ីបរបស់ EU ម្ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម