ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ របស់កូនស្រីលោក ថាក់ស៊ីន សន្យាគោលនយោបាយចំនួន ២ ជួយដល់ប្រជាពលរដ្ឋ
គណបក្សភឿថៃ ដែលជាបក្សប្រឆាំងដ៏ធំបំផុតមានទំនាក់ទំនងជាមួយនឹងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានបង្ហាញការសន្យារបស់ខ្លួននៅឯមហាសន្និបាតមួយ ក៏ដូចជាចេតនារបស់ខ្លួនក្នុងការផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ននៅក្នុងការបោះឆ្នោតសកលដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ ។

ថ្លែងទៅកាន់អ្នកគាំទ្រ កូនស្រីពៅរបស់លោក ថាក់ស៊ីន គឺលោកស្រី Paetongtarn Shinawatra បានសន្យាថា ប្រជាពលរដ្ឋថៃគ្រប់រូបនឹងមានជីវភាពកាន់តែប្រសើរឡើងនៅឆ្នាំ ២០២៧ តាមរយៈគោលនយោបាយការដំឡើងប្រាក់ឈ្នួលអប្បបរមាទ្វេដង និងការកាត់បន្ថយតម្លៃថាមពលជាដើម ។
លោកស្រីបាននិយាយថា “យើងនឹងឃើញប្រទេសរបស់យើងត្រលប់មកវិញ ហើយយើងនឹងទទួលបានសេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់យើងឡើងវិញ” ។

ទោះយ៉ាងណា ស្រ្តីវ័យ ៣៦ ឆ្នាំរូបនេះមិនទាន់ត្រូវបានតែងតាំងជាផ្លូវការ ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ សម្រាប់ការបោះឆ្នោតសកលនៅឡើយទេ ប៉ុន្តែតាមការស្ទង់មតិចុងក្រោយនេះបង្ហាញថា កូនស្រីរបស់លោក ថាក់ស៊ីន រូបនេះបានឈរលើគេក្នុងបញ្ជីបេក្ខភាពឈានមុខ ។
ទន្ទឹមនោះ វត្តមានរបស់លោកស្រី Paetongtarn ក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ដោយសារតែឪពុករបស់លោកស្រីគឺលោក ថាក់ស៊ីន នៅតែមានប្រជាប្រិយភាពនៅក្នុងប្រទេសថៃ ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃបានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារឆ្នាំ ២០០៦ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ្នកកាសែតបារាំង L’Express ថា អាមេរិក កំពុងកើបលុយចំណេញពីសង្គ្រាម អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


