ព័ត៌មានអន្ដរជាតិ
ទោះប្តេជ្ញាផ្ទេរអំណាចដោយសន្តិវិធី លោក Trump នៅតែអះអាងអំពីការលួចបន្លំសន្លឹកឆ្នោត
លោកប្រធានាធិបតី Trump ទើបតែចេញសេចក្តីថ្លែងការណ៍មួយ ដែលប្តេជ្ញាធ្វើការផ្ទេរអំណាចដោយសន្តិវិធីនៅថ្ងៃទី២០ខែមករាខាងមុខនេះ ប៉ុន្តែនៅតែអះអាងទាំងគ្មានភ័ស្តុតាងអំពីការលួចបន្លំសន្លឹកឆ្នោត។

ដោយសារតែ Twitter របស់លោកត្រូវបានបិទជាបណ្តោះអាសន្ន លោក Trump បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយដែលចេញផ្សាយលើគណនី Twitter របស់អ្នកនាំពាក្យលោកថា “បើទោះបីជាខ្ញុំមិនយល់ស្របទាំងស្រុងនឹងលទ្ធផលនៃការបោះឆ្នោត ហើយអង្គហេតុធ្វើឲ្យខ្ញុំខកចិត្តក៏ដោយ ក៏នឹងមានការផ្ទេរអំណាចដោយសន្តិវិធីនៅថ្ងៃទី២០ខែមករា”។
លោកបន្ថែមថា “ខ្ញុំតែងតែនិយាយថា យើងនឹងបន្តការប្រយុទ្ធដើម្បីធានាថា មានតែសន្លឹកឆ្នោតស្របច្បាប់ប៉ុណ្ណោះដែលត្រូវបានរាប់។ ទោះនេះតំណាងឲ្យការបញ្ចប់នៃអាណត្តិដំបូងដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រប្រធានាធិបតីនោះ វាគ្រាន់តែជាការចាប់ផ្តើមនៃការប្រយុទ្ធរបស់យើងដើម្បីធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀតប៉ុណ្ណោះ”។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោកបានកើតឡើង បន្ទាប់ពីសភាអាមេរិកបញ្ជាក់ពីជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden លើលោកប្រធានាធិបតី Trump។
ការរាប់សន្លឹកឆ្នោតរបស់រដ្ឋ Vermont បានធ្វើឲ្យលោក Biden និងអនុប្រធានាធិបតីជាប់ឆ្នោត លោកស្រី Kamala Harris ទទួលបានអង្គអ្នកបោះឆ្នោតលើស២៧០ ដែលត្រូវការជាចាំបាច់ដើម្បីឈ្នះតំណែងប្រធានាធិបតី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


