ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារសម្លាប់មនុស្សនៅ ម៉ិកស៊ិក ក្រោយចាប់ខ្លួនកូនស្ដេចគ្រឿងញៀន El Chapo
លោក Ruben Rocha Moya អភិបាលរដ្ឋ Sinaloa នៃប្រទេសម៉ិកស៊ិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សម្នាក់បានស្លាប់ និង ២៧ នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារគ្នាជាមួយសមាជិកនៃក្រុមជួញដូរគ្រឿងញៀន Sinaloa Cartel ក្នុងទីក្រុង Culiacan បន្ទាប់ពីការចាប់ខ្លួនស្ដេចគ្រឿងញៀន Ovidio Guzman Lopez ។

លោកអភិបាលរដ្ឋបានប្រាប់ទូរទស្សន៍ Formula ថា “ហេតុការណ៍នេះបានបង្ខំឲ្យអាជ្ញាធរបិទផ្លូវនៅទីក្រុង Culiacan, ទីក្រុង Los Mochis និងទីក្រុង Esquinapa ដើម្បីទប់ទល់នឹងក្រុមជួញដូរគ្រឿងញៀន ប៉ុន្តែជាអកុសលទាហានឆ្មាំជាតិម្នាក់ត្រូវបានសម្លាប់ ខណៈ ២៧ នាក់បានរងរបួស ដោយគ្រាប់កាំភ្លើងនៅក្នុងការប៉ះទង្គិចគ្នានេះ” ។
ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិម៉ិកស៊ិកលោក Luis Cresencio Sandoval Gonzalez បាននិយាយថា លោក Guzman Lopez ដែលជាកូនប្រុសរបស់ស្តេចគ្រឿងញៀន Joaquin “El Chapo” Guzman ត្រូវបានចាប់ខ្លួននៅទីក្រុង Culiacan ហើយក្រោយមកត្រូវបានបញ្ជូនទៅទីក្រុងម៉ិកស៊ិក ខណៈការចាប់ខ្លួននេះបានជំរុញឲ្យផ្ទុះការបាញ់ប្រហារដោយកាំភ្លើងជាមួយក្រុមជួញដូរគ្រឿងញៀនក្នុងទីក្រុង ។

យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា សមាជិកក្រុមជួញដូរគ្រឿងញៀនបានលួច និងដុតរថយន្តប្រហែល ២៥០ គ្រឿង ខណៈទីភ្នាក់ងារសន្តិសុខបានបិទផ្លូវយ៉ាងហោចណាស់ ១៨ ខ្សែ និងបញ្ឈប់ប្រតិបត្តិការនៅឯព្រលានយន្តហោះចំនួន ៣ ដោយសារតែកន្លែងខ្លះត្រូវបានភ្លើងឆេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ត្រាំ ប្រកាសកម្ចាត់ក្រុមជួញដូរគ្រឿងញៀន បើលោកជាប់ឆ្នោតម្ដងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


