ព័ត៌មានអន្ដរជាតិ
ថៃ បង្ក្រាបថ្នាំញៀនប្រភេទម៉ាទឹកកក ជិត ៥០០ គីឡូក្រាម ដឹកមកពីភាគឦសាន
ប្រទេសថៃ ៖ រថយន្តចំនួន ៣ គ្រឿង ត្រូវសមត្ថកិច្ចថៃតាមប្រមាញ់ រហូតឃាត់បាន ដោយរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ជិត ៥០០ គីឡូក្រាម ផងដែរ បន្ទាប់ពីរថយន្តទាំងនេះបើកបុកបារ៉ាស់របស់សមត្ថកិច្ច។

កិច្ចប្រតិបត្តិការក្នុងទ្រង់ទ្រាយដ៏ធំនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ចំណុចផ្លូវបែកជាបួន ណងមួយ ក្នុងខេត្តសារៈបុរី ប្រទេសថៃ។

នៅមុនពេលកើតហេតុ សមត្ថកិច្ច បញ្ជាក់ថា មានការសង្ស័យទៅលើរថយន្តចំនួន ៣ គ្រឿង ដែលកំពុងធ្វើដំណើរមកពីភាគឦសាន ត ដោយបានឆ្លងកាត់ខេត្តសារៈបុរី។

សមត្ថកិច្ចក៏បានដាក់បារ៉ាស់ និងដាក់កម្លាំងដើម្បីត្រៀមចាំ លុះមកដល់ត្រង់ចំណុចផ្លូវបែកជាបួន ណងមួយ រថយន្តទាំងនោះបានបត់ឆ្ពោះទៅកាន់ខេត្តឡុបបុរី ទើបសមត្ថកិច្ចឲ្យសញ្ញាទៅរថយន្តដើម្បីឈប់ត្រួតពិនិត្យ។

ភ្លាមៗនោះដែរ រថយន្តទាំង ៣ គ្រឿង បានបើកបំពានបារ៉ាស់ ទើបសមត្ថកិច្ចដេញតាមរហូតឃាត់រថយន្តបានទាំង ៣ និងមនុស្ស ៣ នាក់។ នៅក្នុងចំណោមរថយន្តទាំង ៣ គ្រឿងនោះ គឺរថយន្តបើកក្រោយគេត្រូវបានសមត្ថកិច្ចរកឃើញ មានថង់ធំៗចំនួន ១០ ថង់ ក្នុងនោះមានថ្នាំញៀនប្រភេទម៉ាទឹកកកទាំងអស់ សរុបមានទម្ងន់ ជាង ៤៥០ គីឡូក្រាម និងថ្នាំញៀនប្រភេទយ៉ាម៉ាមួយចំនួន។

បច្ចុប្បន្នក្រោយការឃាត់ខ្លួន សមត្ថកិច្ចជំនាញ បានបញ្ជូនទាំងមនុស្ស រួមនឹងវត្ថុតាង ទៅកាន់ទីក្រុងបាងកកហើយ ដើម្បីសាកសួរបន្ត៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


