ព័ត៌មានអន្ដរជាតិ
ប្រមុខ ណាតូ ថា ចិន ជាប្រទេសបង្កបញ្ហាប្រឈមដ៏ធំ ចំពោះសម្ព័ន្ធភាពនេះ
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃចន្ទទី៣០ខែមករាថា ប្រទេសចិនមិនជឿលើតម្លៃលទ្ធិប្រជាធិបតេយ្យនៃអង្គការនេះទេ ហើយបានបង្កបញ្ហាប្រឈមសម្រាប់សន្តិសុខ និងផលប្រយោជន៍របស់សម្ព័ន្ធភាពនេះ។

លោក Stoltenberg បាននិយាយក្នុងអំឡុងវគ្គឆ្លើយសំណួរនៅវិទ្យាស្ថានសិក្សាកម្រិតខ្ពស់ CHEY ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងថា “យើងមិនចាត់ទុកចិនជាសត្រូវទេ យើងជឿថា យើងគួរតែចូលរួមជាមួយចិនលើបញ្ហានានាដូចជា ការគ្រប់គ្រងអាវុធ បម្រែបម្រួលអាកាសធាតុ និងបញ្ហាផ្សេងៗទៀត។ ប៉ុន្តែទន្ទឹមនឹងនោះ យើងច្បាស់ណាស់ថា ចិនបានបង្កបញ្ហាប្រឈមចំពោះតម្លៃរបស់យើង ផលប្រយោជន៍របស់យើង និងសុវត្ថិភាពរបស់យើង។ មានហេតុផលជាច្រើនសម្រាប់រឿងនោះ មួយផ្នែកដោយសារតែប្រទេសចិនមិនចែករំលែកតម្លៃរបស់យើង”។
ប្រមុខអង្គការណាតូបានបន្ថែមថា តាមការវិនិច្ឆ័យពីគោលនយោបាយរបស់ទីក្រុងប៉េកាំងស្តីពីជនជាតិភាគតិច និងសិទ្ធិប្រជាធិបតេយ្យ, ប្រទេសចិនមិនជឿលើលទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិឡើយ។

លោកបន្តថា “ចិនក៏ជាបញ្ហាប្រឈមមួយដែរ ព្រោះយើងមើលឃើញថា ចិនកំពុងវិនិយោគយ៉ាងខ្លាំងលើសមត្ថភាពយោធាទំនើបថ្មីៗ រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចហោះទៅដល់ទឹកដីណាតូទាំងអស់ផងដែរ។ លើសពីនេះ ចិនកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរកម្រិតខ្ពស់ និងបង្កើនសមត្ថភាពកងទ័ពជើងទឹក”។
គួរបញ្ជាក់ជាថ្មី កាលពីខែមិថុនាឆ្នាំ២០២២ អង្គការណាតូបានអនុម័តគោលការណ៍យុទ្ធសាស្ត្រថ្មីក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងម៉ាឌ្រីដនៃប្រទេសអេស្ប៉ាញ។ គោលការណ៍នោះ គឺជាឯកសារសំខាន់របស់អង្គការ ដែលបញ្ជាក់ពីតម្លៃ និងគោលដៅរបស់សម្ព័ន្ធភាព ហើយបង្ហាញពីការប៉ាន់ស្មានរួមនៃស្ថានភាពសន្តិសុខ។ គោលការណ៍ឆ្នាំ២០២២ និយាយថា “មហិច្ឆតា និងគោលនយោបាយបង្ខិតបង្ខំរបស់ចិន បានបង្កជាបញ្ហាប្រឈមចំពោះផលប្រយោជន៍ សន្តិសុខ និងតម្លៃរបស់ណាតូ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Urdupoint
ចុចអាន៖ ប្រមុខណាតូ ជំរុញឲ្យកូរ៉េខាងត្បូង បង្កើនការគាំទ្រផ្នែកយោធាដល់ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


