ព័ត៌មានអន្ដរជាតិ
ពិធីករទូរទស្សន៍ Sky News ថា អ្នកសារព័ត៌មាន អូស្ត្រាលី មិនបានផ្សាយការពិតជាច្រើន
បន្ទាប់ពីមានរឿងរ៉ាវជាហូរហែទាក់ទិននឹងអ្នកសារព័ត៌មានអូស្រ្តាលីមិនចុះផ្សាយការពិតអំពីការតវ៉ាលើការប្រារព្ធទិវាជាតិកាលពីខែមករា ក៏ដូចជាអំពើហិង្សាលើជនជាតិដើមភាគតិច Aboriginal ធ្វើឲ្យមានបញ្ហាចោទសួរជាច្រើនជុំវិញការបំពុលសង្គមមួយនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ពិធីកររបស់ទូរទស្សន៍ Sky News បានអះអាងថា អ្នកសារព័ត៌មានអូស្ត្រាលីមិនត្រឹមតែមិនរាយការណ៍អំពីអំពើហិង្សាទៅលើសហគមន៍ជនជាតិភាគតិច Aboriginal ប៉ុណ្ណោះទេ ពួកគេថែមទាំងមិនបានផ្សាយពីការគំរាមកំហែងដល់ប៉ូលិសដែលត្រូវបានសម្លាប់នៅឯការប្រមូលផ្ដុំមួយនៅកណ្ដាលទីក្រុង Melbourne ផងដែរ ។
កាលពីពេលថ្មីៗនេះ ប្រជាជនអូស្ត្រាលីរាប់ពាន់នាក់បានចាត់ទុក “ទិវាជាតិអូស្ត្រាលី” ស្មើនឹង “ទិវាឈ្លានពាន” ក្រោយហេតុការណ៍លើកទង់ជាតិអង់គ្លេសនៅទីក្រុង Sydney កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៧៨៨ ដែលសហគមន៍ជនជាតិដើមរបស់ប្រទេស ចាត់ទុកថាជា កាលបរិច្ឆេទនៃអាណានិគមមកលើទ្វីបមួយនេះ ។

ស្របពេលជាមួយគ្នានេះ នៅតាមដងផ្លូវនៃទីក្រុង Canberra, Sydney, Adelaide, Brisbane, Perth និង Melbourne ហ្វូងបាតុករបានដើរដង្ហែរជាមួយបដា និងពាក់អាវយឺតដែលសរសេរថា “អូស្ត្រាលីតែងតែជាទឹកដីរបស់ជនជាតិដើម” ។
ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ទៀតថា នៅទីក្រុង Brisbane ក្រុមអ្នកតវ៉ាបានជំរុញកុំឲ្យប្រារព្ធ “ទិវាប្រល័យពូជសាសន៍” របស់អូស្ត្រាលីមួយនេះ ដែលប្រជាពលរដ្ឋជាច្រើនទាមទារឲ្យប្ដូរទៅកាលបរិច្ឆេទផ្សេង ។ ទោះជាយ៉ាងណាក៏ដោយ ការស្ទាបស្ទង់មតិសាធារណៈមួយចំនួនបានបង្ហាញថា ប្រជាជនភាគច្រើននៃប្រទេសនេះ នៅតែពេញចិត្តក្នុងការរក្សាការប្រារព្ធទិវានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ ប្រមុខ UN ព្រមានថា សង្គ្រាមបង្ហូរឈាមនៅ អ៊ុយក្រែន នឹងកាន់តែរីកធំក្នុងឆ្នាំ ២០២៣ នេះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


