ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ព្រមានថា សង្គ្រាមបង្ហូរឈាមនៅ អ៊ុយក្រែន នឹងកាន់តែរីកធំក្នុងឆ្នាំ ២០២៣ នេះ
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃចន្ទបានព្រមានថា សង្គ្រាមបង្ហូរឈាមពាក់ព័ន្ធជម្លោះនៅអ៊ុយក្រែន នឹងកាន់តែរីកធំសម្រាប់ឆ្នាំ ២០២៣ នេះ ។

ថ្លែងនៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតដែលមានសមាជិក ១៩៣ នាក់, លោក Guterres បានលើកឡើងថា ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងធ្វើឲ្យមានការឈឺចាប់ដែលមិនអាចបំភ្លេចបាន ដល់ប្រជាជនអ៊ុយក្រែន ហើយក៏បណ្ដាលឲ្យមានផលប៉ះពាល់យ៉ាងជ្រៅដល់សកលលោកផងដែរ ។
លោក Guterres បានបន្ថែមថា “ការរំពឹងទុកសម្រាប់សុខសន្តិភាពបន្តធ្លាក់ចុះ ទើបធ្វើឲ្យឱកាសនៃជម្លោះ និងការបង្ហូរឈាមបន្តកើនឡើង ។ ខ្ញុំគិតថា ពិភពលោកមិនមែនដេកលក់ទេ ហេតុអ្វីយើងមិនរួបរួមគ្នាដោះស្រាយបញ្ហាទាំងអស់នេះ ហើយហេតុអ្វីបែរជាបើកភ្នែកធំៗមើលរឿងរ៉ាវទាំងនោះកើតឡើងយ៉ាងដូច្នេះ” ។

ទន្ទឹមនោះ ប្រមុខ UN រូបនេះក៏បានលើកឡើងអំពីជម្លោះផ្សេងទៀតផងដែរ ដែលកំពុងគំរាមកំហែងដល់សន្តិភាព ដោយក្នុងនោះរួមមានជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន, អាហ្វហ្គានីស្ថាន, តំបន់សាហេល, មីយ៉ាន់ម៉ា និងហៃទីជាដើម ។
ជាចុងក្រោយលោក Guterres បញ្ជាក់ថា “វាដល់ពេលហើយដើម្បីធ្វើការផ្លាស់ប្តូរវិធីសាស្រ្តរបស់យើងឆ្ពោះទៅរកសុខសន្តិភាព ដោយដាក់បញ្ហាសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរចូលទៅក្នុងធម្មនុញ្ញរបស់យើង ហើយប្រសិនបើប្រទេសនីមួយៗបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញនេះហើយ សិទ្ធិទទួលបានសុខសន្តិភាព គឺនឹងត្រូវបានធានាជូន” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ប្រទេសមួយនៅ អាស៊ី ប្រាប់ ណាតូ កុំឲ្យលូកដៃចូលជ្រៅពេកក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


