ព័ត៌មានអន្ដរជាតិ
ចិន ចង់បានបាឡុងរបស់ខ្លួន មកវិញ (មានវីដេអូ)
ក្រសួងការបរទេសចិន បានស្នើសុំឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ប្រគល់មកវិញនូវកម្ទេចកម្ទីនៃបាឡុង ដែលយោធាអាមេរិកបាញ់ទម្លាក់នៅឆ្នេរសមុទ្រភាគខាងកើតអាមេរិកកាលពីថ្ងៃអាទិត្យទី០៥ខែកុម្ភៈ ដោយនិយាយថា បាឡុងនេះជាកម្មសិទ្ធិរបស់ចិន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារទី០៧ខែកុម្ភៈ អ្នកនាំពាក្យក្រសួងលោកស្រី Mao Ning ត្រូវបានសួរថាតើទីក្រុងប៉េកាំងបានស្នើសុំយកកម្ទេចកម្ទីបាឡុងមកវិញដែរឬទេ? លោកស្រីបានឆ្លើយតបថា “បាឡុងនោះមិនមែនជារបស់អាមេរិកទេ។ វាជាកម្មសិទ្ធិរបស់ចិន”។
ការអត្ថាធិប្បាយរបស់លោកស្រី Ning បានកើតឡើងបីថ្ងៃ បន្ទាប់ពីយន្តហោះចម្បាំងអាមេរិក បាញ់ទម្លាក់បាឡុង នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina ដោយមន្ត្រីអាមេរិកចោទប្រកាន់ថា វាជាយានចារកម្ម។

មន្ទីរបញ្ចកោណអះអាងថា ខ្លួនបានរកឃើញបាឡុងកាលពីថ្ងៃពុធសប្តាហ៍មុន។ យ៉ាងណាក្តី លោក បៃដិន បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្លា ចំពោះការអនុញ្ញាតឲ្យបាឡុងហោះឆ្លងទ្វីប ដោយឆ្លងកាត់ទាំងទីតាំងមីស៊ីលនុយក្លេអ៊ែរ និងទីតាំងយោធាដ៏រសើបផ្សេងទៀតផងដែរ មុនពេលបាញ់ទម្លាក់។
ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសុក្រថា បាឡុងនេះគឺជាយានស្រាវជ្រាវឧតុនិយមស៊ីវិល ដែលបានចូលដែនអាកាសអាមេរិកដោយអចេតនា បន្ទាប់ពីវង្វេងផ្លូវ។
យោងតាមលោកស្រី Ning, អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកមួយចំនួនបានបំភាន់ឧប្បត្តិហេតុនេះ ដើម្បីវាយប្រហារ និងលាបពណ៌ចិន។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបានបដិសេធផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីបាឡុងនោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន ថា អាមេរិក ប្រតិកម្មជ្រុលហួសហេតុ និងធ្វើឲ្យខូចទំនាក់ទំនង ដោយសាររឿង បាឡុង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ