ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ទីក្រុងវ៉ាស៊ីនតោនមិនចង់ផ្ទុះជម្លោះជាមួយ រុស្ស៊ី ទេ
អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយលោកស្រី Victoria Nuland ប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា អាមេរិកមិនចង់បង្ក ឬផ្ទុះជម្លោះជាមួយរុស្ស៊ីទេ ពោលទីក្រុងវ៉ាស៊ីនតោនគ្រាន់តែចង់ឲ្យក្រុងមូស្គូចាកចេញពីអ៊ុយក្រែនប៉ុណ្ណោះ ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីលទ្ធភាពនៃសង្រ្គាមលោកលើកទី ៣, អ្នកការទូតអាមេរិករូបនេះបានប្រាប់ថា “ច្បាស់ណាស់ ប្រធានាធិបតីរបស់ខ្ញុំគឺលោក Joe Biden មិនស្វែងរកជម្លោះណាមួយជាមួយរុស្ស៊ីនោះទេ យើងគ្រាន់តែចង់ស្វែងរកការចាកចេញរបស់ទ័ពរុស្ស៊ីពីអ៊ុយក្រែន” ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសុន្ទរកថាមួយនៅក្នុងរដ្ឋធានី Warsaw របស់ប្រទេសប៉ូឡូញថា ប្រទេសរបស់លោក និងសម្ព័ន្ធមិត្តអឺរ៉ុប មិនចង់យកប្រទេសរុស្ស៊ី ដាក់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ឬបំផ្លាញមហាអំណាចមួយនេះឡើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានឆ្លើយតបទៅអាមេរិកវិញកាលពីថ្ងៃពុធថា សុន្ទរកថារបស់លោក Biden នៅក្នុងប្រទេសប៉ូឡូញ គឺជាការប៉ុនប៉ងមិនបានសម្រេចមួយផ្សេងទៀត ក្នុងការដាក់សម្ពាធលើទីក្រុងមូស្គូ ។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ លោក Joe Biden បានធ្វើដំណើរទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលទៅកាន់ទីក្រុងកៀវជួបជាមួយលោក Volodymyr Zelensky ដើម្បីបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តដោយមិនងាករេ និងឥតឈប់ឈររបស់អាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ សម្ព័ន្ធមិត្តលោក Putin ថា រុស្ស៊ី ចង់បញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន ណាស់ តែបាល់នៅខាង អាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


