ព័ត៌មានអន្ដរជាតិ
ចិន បង្ហាញរថភ្លើងកំពូលល្បឿន ដែលអាចធ្វើដំណើរពីទីក្រុង ឡុងដ៍ ទៅ បារីស ចំណាយពេលត្រឹម៤៧នាទី
ប្រទេសចិន បានបង្ហាញគំរូនៃរថភ្លើងល្បឿនលឿនមួយគ្រឿងដែលក្រុមវិស្វករនិយាយថា អាចធ្វើដំណើរក្នុងល្បឿនរហូតដល់ទៅ៦២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយគេឲ្យឈ្មោះថា “កំពូលរថភ្លើងល្បឿនលឿន”, ម៉ូដែលនេះបានចាប់ផ្តើមដំណើរការផលិតហើយ ហើយបានបង្ហាញខ្លួនក្នុងពិធីមួយនៅទីក្រុង Chengdu ភាគនិរតីកាលពីថ្ងៃពុធ។
វាមានល្បឿនលឿនជាងរថភ្លើង Eurostar ដល់ទៅទ្វេដងឯណោះ ហើយអាចធ្វើដំណើររវាងទីក្រុងឡុងដ៍និងប៉ារីសក្នុងរយៈពេលត្រឹម៤៧នាទី ជាមួយនឹងល្បឿនអតិបរមារបស់វា។
សហស្ថាបនិកគឺសកលវិទ្យាល័យ Southwest Jiaotong បានឲ្យដឹងថា នេះគឺជារថភ្លើងប្រភេទដូចនេះដំបូងគេបង្អស់នៅលើពិភពលោក ហើយត្រូវបានរចនានិងផលិតឡើងដោយអ្នកជំនាញជនជាតិចិនសុទ្ធ។
សកលវិទ្យាល័យនេះបានសហការជាមួយក្រុមហ៊ុនរដ្ឋចំនួនពីរគឺ China Railway Group និង CRRC Corporation ដើម្បីអភិវឌ្ឍគំរូក្នុងកម្មវិធីច្នៃប្រឌិតដឹកជញ្ជូន ទំហំទឹកប្រាក់៦០លានយ័ន (៩.២៧៤.៥៧២ ដុល្លារអាមេរិក)។
គំរូដើមដែលផលិតក្នុងស្រុកគឺជាក្បាលរថភ្លើងប្រវែង២១ម៉ែត្រ ដែលត្រូវបានរចនាឡើងដើម្បីធ្វើដំណើរក្នុងល្បឿនលឿនបំផុត ៦២០គីឡូម៉ែត្រក្នុងមួយម៉ោង។
យោងតាមក្រុមអ្នកជំនាញមកពីសកលវិទ្យាល័យ Southwest Jiaotong បាននិយាយថា រថភ្លើងនេះប្រើបច្ចេកវិទ្យាវាស់សីតុណ្ហភាព (HTS) ដែលមានលក្ខណៈខុសប្លែកពីបច្ចេកវិទ្យាសីតុណ្ហភាពទាបដែលជួលដោយអាល្លឺម៉ង់និងជប៉ុន នៅក្នុងរថភ្លើងប្រភេទ Maglev របស់ពួកគេ។
ក្រុមនេះអះអាងថា Version ចិនមានទម្ងន់ស្រាលជាងមុនជាមួយនឹងរចនាសម្ព័ន្ធសាមញ្ញជាង។ វាក៏មានតម្លៃថោកផងដែរក្នុងការផលិតនិងប្រតិបត្តិការ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រថភ្លើងរត់ធ្លាក់ផ្លូវតែត្រូវរូបចម្លាក់កន្ទុយត្រីបាឡែនសង្គ្រោះ កុំអី…

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី