Connect with us

សេដ្ឋកិច្ច

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

រថភ្លើងល្បឿនលឿន Kiha របស់កម្ពុជាដែលទើបទិញមកពីប្រទេសជប៉ុនបើក​ទទួលកក់សំបុត្រ​ដឹកភ្ញៀវ​សាក​ល្បង​ពីរាជធានីភ្នំពេញទៅកាន់ខេត្តគោលដៅចំនួន ២ គឺខេត្តព្រះសីហនុ និងខេត្តពោធិ៍​សាត់​​​ក្នុង​​កាសបុណ្យភ្ជុំបិណ្ឌ។ ទូរថភ្លើងនេះ គឺជាការជំនួសទូរថភ្លើង​ដែលកំពុងដំណើរ​ការ​ស្រាប់​​រាល់​​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាលវិភាគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (RRC) ការបើកដំណើរការ​នឹងធ្វើឡើង​រយៈ​ពេល ៣ ថ្ងៃ គឺជាការជំនួសទូរថភ្លើងដែលកំពុងដំណើរ​ការស្រាប់​រាល់​​ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ០២ ខែតុលា។

កាលបរិច្ឆេទចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី ៣០ ខែកញ្ញាពីភ្នំពេញ-ព្រះសីហនុ វេលាម៉ោង ៧ ព្រឹក តម្លៃសំបុត្រ ១០ ដុល្លារ។ ថ្ងៃទី ០១ ខែតុលា (ភ្នំពេញ-ពោធិ៍សាត់) ចេញដំណើរម៉ោង ៦៖៤០ នាទីព្រឹក និងថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៤ ធ្វើដំណើរចេញពីភ្នំពេញ-ពោធិ៍សាត់ វេលា​ម៉ោង ៦៖៤០ តម្លៃសំបុត្រ ៧ ដុល្លារ។

សូមជំរាបថា ក្រុមហ៊ុន Royal Railway Cambodia ជាក្រុមហ៊ុន របស់​អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញក្បាលរថភ្លើងល្បឿនលឿន ​ពី​ប្រទេសជប៉ុន ​​ចំនួន ១១ គ្រឿង កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤។

ក្បាលរថភ្លើង​​​​ល្បឿន​លឿន​របស់​ជប៉ុន​ម៉ាក KiHa 183 Series DMU អាច​រត់​បាន​ល្បឿន​ដល់ ១១០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម