ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង អះអាងថា អាចបាញ់បង្ហោះផ្កាយរណបប្រភេទណាក៏បានចូលទៅក្នុងគន្លងតារាវិថី
លោក Pak Kyong Su អនុប្រធានរដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិកូរ៉េខាងជើង បាននិយាយថា ប្រទេសកូរ៉េខាងជើងមានសមត្ថភាពបាញ់បង្ហោះផ្កាយរណបប្រភេទណាក៏បានចូលទៅក្នុងគន្លងតារាវិថី ។

ក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA នៅថ្ងៃចន្ទនេះ លោក Pak Kyong Su បានលើកឡើងថា ប្រទេសកូរ៉េខាងជើងមានការរីកចម្រើនជាលំដាប់ ក្នុងការអភិវឌ្ឍផ្កាយរណបដែលមានមុខងារច្រើន និងស្ដង់ដារខ្ពស់ ។
លោក Park បាននិយាយទៀតថា ប្រទេសនេះបានជោគជ័យក្នុងការអភិវឌ្ឍម៉ាស៊ីនដែលមានកម្លាំងខ្លាំង និងអាចផ្ទុកគ្រាប់រ៉ុកកែតបានផងដែរ ។ លោកបានបន្ថែមថា នេះជាការធានាមួយសម្រាប់កូរ៉េខាងជើងក្នុងការបាញ់បង្ហោះផ្កាយរណបផ្សេងៗទៅក្នុងគន្លងតារាវិថី ។

កន្លងមកកូរ៉េខាងជើងបានប្រកាសរួចហើយថា នឹងបញ្ចប់ការសាកល្បងដំណាក់កាលចុងក្រោយដ៏សំខាន់សម្រាប់ផ្កាយរណបចារកម្មយោធាដំបូងគេនៅខែមេសា ខណៈកាលពីខែមីនាឆ្នាំមុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានត្រួតពិនិត្យរដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិ និងបានបង្ហាញផែនការបាញ់បង្ហោះផ្កាយរណបចារកម្មបន្ថែមទៀតទៅក្នុងគន្លងតារាវិថីផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សហគមន៍អន្តរជាតិនៅតែមានការប្រុងប្រយ័ត្ន ខណៈដែលទីក្រុងព្យុងយ៉ាងអាចនឹងបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយជាបន្តបន្ទាប់ទៀតចេញពីទីតាំង Tongchang-ri នៅភាគពាយព្យប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងជើង ទៅរក UN ឲ្យជួយបញ្ឈប់សមយុទ្ធយោធា អាមេរិក-កូរ៉េខាងត្បូង ជាបន្ទាន់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


