ព័ត៌មានអន្ដរជាតិ
គិតត្រឹមព្រឹកនេះ ចំនួនអ្នកស្លាប់ដោយព្យុះ Molave នៅវៀតណាមកើនដល់ ១៣ នាក់
រដ្ឋាភិបាលវៀតណាមបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា នេះថា ប្រទេសវៀតណាមបានពង្រាយទាហានរាប់រយនាក់ និងគ្រឿងចក្រធំៗដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះ Molave ដែលជាព្យុះមួយក្នុងចំណោមព្យុះទីហ្វុងខ្លាំងបំផុតនៅក្នុងតំបន់ក្នុងទសវត្សកន្លងមកនេះ ។
ទន្ទឹមនោះការរអិលបាក់ដីដែលបានវាយប្រហារតំបន់ដាច់ស្រយាលក្នុងខេត្ត Quang Nam ភាគកណ្ដាលត្រឹមមួយថ្ងៃប៉ុណ្ណោះបានសម្លាប់មនុស្ស ១៣ នាក់ និងបាត់ខ្លួនចំនួន ៤០ នាក់ ខណៈកិច្ចប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយអាកាសធាតុមិនអំណោយផលនៃព្យុះនេះ ។

បន្ថែមពីនេះអ្នកនេសាទ ២៦ នាក់ក៏នៅតែបាត់ខ្លួននៅឡើយ បន្ទាប់ពីទូករបស់ពួកគេបានលិចនៅពេលដែលពួកគេព្យាយាមត្រឡប់មកច្រាំងវិញកាលពីថ្ងៃអង្គារ ។
ស្របពេលជាមួយគ្នានេះរដ្ឋាភិបាលបាននិយាយថា ព្យុះទីហ្វុង Molave បានធ្វើឲ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងខូចខាតផ្ទះចំនួន ៥៦,០០០ ខ្នង ។

ចំណែកទីភ្នាក់ងារអាកាសធាតុវៀតណាមបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងរហូតដល់កម្រិត ៧០០ មីល្លីម៉ែត្រនឹងបន្តនៅផ្នែកមួយចំនួនទៀតនៃភាគកណ្តាលប្រទេសវៀតណាមរហូតដល់ថ្ងៃសៅរ៍ ។
គួរបញ្ជាក់ថា ព្យុះ Molave បានធ្លាក់ចុះសម្ពាធ បន្ទាប់ពីមានការបាក់ដីកាលពីថ្ងៃពុធ ហើយត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសឡាវនៅថ្ងៃព្រហស្បតិ៍នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ គិតត្រឹមពេលនេះព្យុះ Molave បណ្ដាលឲ្យប្រទេសវៀតណាម មានអ្នកស្លាប់ និងបាត់ខ្លួន
ចុចអាន ៖ Molave ជាព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេស វៀតណាម ក្នុងឆ្នាំនេះ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


