ព័ត៌មានអន្ដរជាតិ
ចិន បញ្ជូនយន្តហោះ និងនាវាចម្បាំង ទៅជិតកោះតៃវ៉ាន់ ២ថ្ងៃជាប់គ្នា
ទីក្រុងតៃប៉ិបាននិយាយថា នៅថ្ងៃសុក្រទី០៧ខែមេសា ប្រទេសចិន បានបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំង ទៅជិតកោះតៃវ៉ាន់សម្រាប់ថ្ងៃទី២ជាប់គ្នា បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា ដោយសារតែជួបជាមួយប្រធានសភាសហរដ្ឋអាមេរិកលោក Kevin McCarthy កាលពីដើមសប្តាហ៍នេះ។

ក្រសួងការពារជាតិនៅទីក្រុងតៃប៉ិនិយាយថា នាវាចម្បាំងចិនចំនួន០៣គ្រឿង បានធ្វើដំណើរក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ ខណៈយន្តហោះចម្បាំងមួយគ្រឿង និងឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក ក៏បានឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះផងដែរ។
កាលពីថ្ងៃពុធ នាវាផ្ទុកយន្តហោះ Shandong របស់ប្រទេសចិន បានធ្វើដំណើរឆ្លងកាត់ដែនទឹកភាគអាគ្នេយ៍កោះតៃវ៉ាន់ តាមផ្លូវឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ពោលគឺប៉ុន្មានម៉ោងមុនពេលលោកស្រី Tsai ជួបលោក McCarthy នៅទីក្រុង Los Angeles។

នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Chen Chien-jen បាននិយាយនៅថ្ងៃសុក្រថា ទីភ្នាក់ងារការពារជាតិ និងសន្តិសុខរបស់កោះតៃវ៉ាន់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តស្ថានការណ៍ ហើយបានស្នើឲ្យសាធារណជន កុំមានក្តីព្រួយបារម្ភ។
គួរបញ្ជាក់ជាថ្មី កាលពីខែសីហាឆ្នាំមុន ប្រទេសចិនបានដាក់ពង្រាយនាវាចម្បាំង មីស៊ីល និងយន្តហោះចម្បាំងជុំវិញកោះតៃវ៉ាន់ ជាការបង្ហាញកម្លាំងទ្រង់ទ្រាយធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីអតីតប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ធ្វើដំណើរទៅកាន់កោះនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន បញ្ជូននាវាចម្បាំងទៅក្បែរ តៃវ៉ាន់ ក្រោយលោកស្រី Tsai ជួបប្រធានសភាអាមេរិក
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


