ព័ត៌មានអន្ដរជាតិ
លោក Macron ថា អឺរ៉ុប មិនត្រូវធ្វើជាបរិវាររបស់អាមេរិក ឬចិនទេ ចំពោះបញ្ហាកោះតៃវ៉ាន់
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Les Echo កាលពីថ្ងៃអាទិត្យទី០៩ខែមេសា, ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរំលឹកឡើងវិញ នូវការអំពាវនាវរបស់គាត់ឲ្យអឺរ៉ុបរក្សាគោលនយោបាយការបរទេសឯករាជ្យ។

លោកនិយាយថា “អឺរ៉ុបមិនត្រូវធ្វើជាបរិវាររបស់អាមេរិក ឬចិនទេ លើបញ្ហាកោះតៃវ៉ាន់។ យើងមិនចង់ចូលទៅក្នុងប្រព័ន្ធដែលមានប្លុកមួយ ទល់នឹងប្លុកមួយនោះទេ។ អឺរ៉ុប មិនគួរត្រូវជាប់នៅក្នុងពិភពលោកនិងវិបត្តិគ្មានភាពប្រក្រតី ដែលមិនមែនជារបស់ខ្លួនឡើយ”។
ការអះអាងនេះកើតឡើង បន្ទាប់ពីលោក Macron និងមន្ត្រី EU ផ្សេងទៀត បំពេញទស្សនកិច្ចនៅប្រទេសចិន ដែលក្នុងនោះ រួមមានទាំងជំនួបជាមួយប្រធានរដ្ឋចិនលោក ស៊ី ជីនពីង ផងដែរ។ ក្នុងចំណោមបញ្ហាទាំងអស់ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីភាពតានតឹងជុំវិញកោះតៃវ៉ាន់ និងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនផងដែរ។
លោក Macron បានសង្កត់ធ្ងន់ថា បញ្ហាកោះតៃវ៉ាន់ មិនស្ថិតក្នុងការចាប់អារម្មណ៍របស់ EU ទេ។ លោកបន្តថា រដ្ឋជាសមាជិករបស់ EU គួរតែចៀសវាង ការក្លាយជាបរិវារ ហើយថា ប្លុកនេះអាចដើរតួជា “ប៉ូលទីបី” នៅក្នុងភូមិសាស្ត្រនយោបាយ រួមជាមួយសហរដ្ឋអាមេរិក និងចិន។
គួរបញ្ជាក់ជាថ្មី ភាពតានតឹងលើបញ្ហាកោះតៃវ៉ាន់ បានឡើងកម្តៅខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ខណៈបច្ចុប្បន្ន ចិនកំពុងធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ជុំវិញកោះនេះ៕
ប្រែសម្រួល៖ Vann Vann
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


