ព័ត៌មានអន្ដរជាតិ
ជំនួបលោក Macron និង Xi Jinping ៖ ប្រឆាំងការប្រើអាវុធនុយក្លេអ៊ែរ ហើយឲ្យ រុស្ស៊ី-អ៊ុយក្រែន ចរចារកសន្តិភាព
មេដឹកនាំបារាំង និងចិនបានព្រមព្រៀងគ្នាថា រុស្ស៊ី និងអ៊ុយក្រែន មិនគួរប្រើអាវុធនុយក្លេអ៊ែរឡើយ ហើយគួរតែងាកមកបន្តការចរចារកសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងប៉េកាំង, លោក Xi Jinping ប្រធានាធិបតីចិនបាននិយាយថា ប្រទេសចិន និងបារាំងមានទំនួលខុសត្រូវក្នុងការលើកកម្ពស់ពហុភាគីនិយម ក៏ដូចជា ការពារសន្តិភាព ស្ថិរភាព និងវិបុលភាពនៃពិភពលោក ។
ទន្ទឹមនោះ លោក Macron ក៏បានបង្ហាញក្តីសង្ឃឹមដែរថា ប្រទេសចិននឹងធ្វើការដើម្បីសន្តិភាពនៅអ៊ុយក្រែន ហើយលោកកំពុងពឹងផ្អែកលើលោក Xi ទាំងស្រុងក្នុងការនាំប្រទេសរុស្ស៊ីត្រឡប់ទៅរកតុចរចាវិញ ដើម្បីជំរុញការចរចារកសន្តិភាព និងការដោះស្រាយផ្នែកនយោបាយជាដើម ។
ជាការឆ្លើយតប លោក Xi បាននិយាយថា “ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសបារាំងដើម្បីអំពាវនាវឲ្យសហគមន៍អន្តរជាតិរក្សាការអត់ធ្មត់ ក៏ដូចជាមានសុភវិនិច្ឆ័យ ហើយចៀសវាងការចាត់វិធានការដែលនឹងធ្វើឲ្យវិបត្តិកាន់តែយ៉ាប់យ៉ឺន ឬមិនអាចគ្រប់គ្រងបាន ជាពិសេសអាវុធនុយក្លេអ៊ែរ មិនត្រូវប្រើនោះទេ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Macron បានលើកឡើងថា “បំណងប្រាថ្នាដែលបារាំងមាននោះគឺ អាវុធនុយក្លេអ៊ែរត្រូវបានដកចេញទាំងស្រុងពីជម្លោះនេះ ហើយត្រូវគោរពសន្ធិសញ្ញាអន្តរជាតិទាំងអស់ ជាពិសេសទោះស្ថិតនៅក្រោមកាលៈទេសៈណាក៏ដោយ អាវុធនុយក្លេអ៊ែរមិនត្រូវបានដាក់ពង្រាយនៅខាងក្រៅទឹកដីនៃប្រទេសរបស់ខ្លួនឡើយ” ។
លោកបាននិយាយថា ផែនការរបស់រុស្ស៊ីក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស គឺផ្ទុយនឹងការប្តេជ្ញាចិត្តដែលខ្លួនបានធ្វើចំពោះប្រទេសចិន ។
ជាចុងក្រោយលោក Macron បាននិយាយថា ការចរចាគួរតែត្រូវបានបន្តឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកសាងសន្តិភាពប្រកបដោយនិរន្តរភាព ហើយការគោរពចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន គឺជាលក្ខខណ្ឌមួយសម្រាប់សន្តិភាពពិតប្រាកដ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន សុខចិត្តបើកទំព័រចរចាជាមួយ រុស្ស៊ី តែមានលក្ខខណ្ឌមួយ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ