Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បញ្ជូនយន្តហោះ ៧០គ្រឿង ឡោមព័ទ្ធ កោះតៃវ៉ាន់

បានផុស

នៅ

កោះតៃវ៉ាន់បានបញ្ជាក់ថា ប្រទេសចិន បានបញ្ជូនយន្តហោះចំនួន៧០គ្រឿង មកឡោមព័ទ្ធខ្លួនក្នុងរយៈពេល១០ម៉ោងកាលពីថ្ងៃអាទិត្យទី០៩ខែមេសា ដែលជាថ្ងៃទីពីរនៃសមយុទ្ធយោធារបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់។

យន្តហោះចម្បាំងចិន (រូបថត៖ Today.Com)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងការពារជាតិតៃវ៉ាន់, យន្តហោះទាំងនោះ ក៏រួមមានទាំងយន្តហោះចម្បាំងផងដែរ។ ក្រសួងបន្ថែមថា ពាក់កណ្តាលនៃយន្តហោះទាំងនោះ បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាល ដែលជាព្រំដែនមិនផ្លូវការនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយត្រូវបានបង្កើតឡើងដើម្បីការពារការប៉ះទង្គិចគ្នាដោយចៃដន្យរវាងកងកម្លាំងចិន និងតៃវ៉ាន់។

នេះ​ជា​ថ្ងៃ​ទី​ពីរ​ជាប់ៗ​គ្នា ​ដែល​យន្តហោះ​ចិន​ចំនួន៧០គ្រឿងឬ​ច្រើនជាងនេះ ​ត្រូវ​បាន​គេ​ឃើញ​ ​កំពុងធ្វើ​ប្រតិបត្តិការ​ជុំវិញ​កោះ​តៃវ៉ាន់។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ប្រទេសចិនបានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា ការល្បាតត្រៀមប្រយុទ្ធ និងសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ រយៈពេល៣ថ្ងៃ។

សមយុទ្ធ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​ឆ្លើយ​តប​ចំពោះជំនួបនាពេល​ថ្មីៗនេះ រវាង​ប្រធានាធិបតី​តៃវ៉ាន់លោកស្រី​ Tsai Ing-wen ជាមួយ​ប្រធាន​សភាអាមេរិកលោក​ Kevin McCarthy៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ អាមេរិក ប្រកាសត្រៀមធ្វើសង្គ្រាមជាមួយ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម