ព័ត៌មានអន្ដរជាតិ
សន្ទស្សន៍កម្ដៅឡើងខ្លាំងប៉ុន្មានថ្ងៃនេះនៅ វៀតណាម អាចបណ្ដាលឲ្យរលាក និងមហារីកស្បែក
យោងតាមការព្យាករនៃសន្ទស្សន៍កាំរស្មីយូវីនៅទីក្រុងហូជីមិញចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា វានឹងកើនឡើងសន្ទស្សន៍ ១៣ ជាកម្រិតអតិបរមាគ្រោះថ្នាក់ខ្លាំង ដែលអាចបណ្ដាលឲ្យរលាក និងមហារីកស្បែក។
សីតុណ្ហភាពនៅទីក្រុងហូជីមិញក្នុងប៉ុន្មានថ្ងៃមុននេះ គឺ ៣២-៣៦អង្សាសេ ស្របពេលដែលនៅខាងក្រៅតាមដងផ្លូវ សីតុណ្ហភាពកើនឡើងពី ៣-៤ អង្សារសេ ដោយសារបាតុភូតវិទ្យុសកម្មពីរថយន្ត និងផ្លូវបេតុង។

យោងតាមគេហទំព័រព្យាករណ៍អាកាសធាតុ Weather Online (UK) សន្ទស្សន៍កាំរស្មី UV នៅក្នុងទីក្រុងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងកើនឡើងដល់៩-១២ ក្នុងអំឡុងពេលថ្ងៃ។ សន្ទស្សន៍កាំរស្មី UV គឺជាការវាស់វែងស្តង់ដារអន្តរជាតិនៃកម្លាំងនៃកាំរស្មីអ៊ុលត្រាវីយូឡេពីព្រះអាទិត្យ។ សន្ទស្សន៍កាំរស្មី UV កាន់តែខ្ពស់ កម្រិតវិទ្យុសកម្មកាន់តែធំ ដោយបំផ្លាញស្បែក និងភ្នែក។
ដោយឡែកយោងតាមទីភ្នាក់ងារការពារបរិស្ថានអាមេរិក (EPA) សន្ទស្សន៍កាំរស្មីយូវី ០-២ មានកម្រិតទាប។ នៅពេលដែលសន្ទស្សន៍កាំរស្មីយូវីគឺ ៧-១០ ស្បែកកាន់តែយ៉ាប់យ៉ឺននិងរលាកក្នុងរយៈពេល៣០-៦០ នាទី។ កាំរស្មី UV ១១ ឬខ្ពស់ជាងនេះ ត្រូវបានគេចាត់ទុកថាខ្ពស់ខ្លាំងរហូតគ្រោះថ្នាក់ ហើយហានិភ័យនៃការរលាកស្បែកនិងភ្នែក ប្រសិនបើត្រូវកម្តៅថ្ងៃប្រហែល ១៥ នាទីដោយគ្មានការការពារ ខណៈសន្ទស្សន៍ ១៣ គឺជាកម្រិតអតិបរមាដែលគ្រោះថ្នាក់បំផុត។

លោក Zing វេជ្ជបណ្ឌិតឯកទេស II Bui Manh Ha ប្រធាននាយកដ្ឋានមន្ទីរពេទ្យសើស្បែកទីក្រុងហូជីមិញ បាននិយាយថា មន្ទីរពេទ្យតែងតែទទួលករណីរលាកស្បែកដោយសារកម្ដៅថ្ងៃ រលាកអញ្ចាញធ្មេញ អាឡ័កស៊ី។ ដែលក្នុងនោះបញ្ហាដូចជាការរលាកស្បែកធ្ងន់ធ្ងរការឆ្លងមេរោគផ្សិតឬមានជំងឺ photodermatitis ជាដើម។
អ្នកជំនាញបាននិយាយថា ការប៉ះនឹងពន្លឺថ្ងៃរយៈពេលយូរធ្វើឲ្យខូចស្បែកយ៉ាងងាយ។ ចំពោះឥទ្ធិពលផ្ទាល់ វាធ្វើឲ្យស្បែករលាកដោយសារកម្ដៅថ្ងៃ ដល់កម្រិតផ្សេងៗគ្នា។ ដំបូងស្បែកអាចឡើងក្រហម និងរលាកស្រាល។ ក្នុងករណីធ្ងន់ធ្ងរ វាធ្វើឲ្យស្បែកឡើងពងបែក កន្ទួលក្រហម ហើយបង្កើតជាពងបែក។
ទោះយ៉ាងណា អ្វីដែលត្រូវធ្វើដើម្បីកុំឲ្យរងផលប៉ះពាល់ដោយកាំរស្មីអ៊ុលត្រាវីយូឡេ ខាង EPA បានណែនាំប្រជាជនកុំចេញក្រៅម៉ោង ១០ ព្រឹក ដល់ ៤ល្ងាច ជាព្រោះនេះជាពេលវេលាដែលកាំរស្មី UV ខ្លាំងបំផុត។ ពេលចេញទៅក្រៅត្រូវមានការការពាររាងកាយ រួមទាំងពាក់មួក វ៉ែនតា ឆ័ត្រ ម៉ាស ស្រោមជើង សំលៀកបំពាក់ភ្លឺៗ ហើយត្រូវស្ថិតនៅក្នុងម្លប់។ ប្រើឡេការពារកម្តៅថ្ងៃដែលមាន SPF30+ លាបម្តងទៀតរៀងរាល់ពីរម៉ោងម្តង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អណ្ដើកយក្សដ៏កម្ររបស់ពិភពលោក ងាប់ដោយគ្មានមូលហេតុនៅ វៀតណាម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ