ព័ត៌មានអន្ដរជាតិ
អណ្ដើកយក្សដ៏កម្ររបស់ពិភពលោក ងាប់ដោយគ្មានមូលហេតុនៅ វៀតណាម
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អណ្ដើកយក្ស Hoan Kiem ដែលត្រូវគេស្គាល់ថាជា Rafetus swinhoei ដ៏កម្រនៅក្នុងបឹង Dong Mo ក្នុងស្រុក Son Tay បានងាប់កាលពីថ្ងៃទី ២៣ ខែមេសា។

លោក Phung Huy Vinh ប្រធានផ្នែកសេដ្ឋកិច្ចនៃទីក្រុង Son Tay បាននិយាយថា សមាជិកនៃក្រុមការពារអណ្ដើកមិនរកប្រាក់ចំណេញមួយបានរកឃើញអណ្តើកដែលងាប់នៅបឹង Dong Mo កាលពីថ្ងៃអាទិត្យ។ អណ្តើកនេះត្រូវបានគេលែងចូលបឹងក្នុងឆ្នាំ ២០២០ ខណៈមូលហេតុនៃការស្លាប់របស់វាមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
មន្ត្រីអង្គការមិនរកប្រាក់ចំណេញ IMC ដែលមើលការខុសត្រូវលើគម្រោងអភិរក្សអណ្តើក Hoan Kiem បាននិយាយថា អណ្ដើកងាប់នេះមានប្រវែង ១.៥៦ ម៉ែត្រ និងទម្ងន់ ៩៣ គីឡូក្រាម។ ឥឡូវនេះសាកសពរបស់វាស្ថិតនៅក្នុងដៃអ្នកស្រាវជ្រាវ ដូច្នេះអាយុ និងមូលហេតុនៃការស្លាប់របស់វាអាចកំណត់បាន។

អណ្តើក Hoan Kiem ត្រូវបានពិពណ៌នាជាលើកដំបូងនៅឆ្នាំ ១៨៧៣ ប៉ុន្តែមានការស្រាវជ្រាវតិចតួចអំពីប្រភេទសត្វទន់។ ប្រភេទសត្វនេះធ្លាប់រស់នៅភាគច្រើននៃតំបន់ដីសណ្តទន្លេក្រហម ប៉ុន្តែត្រូវបានបរបាញ់រហូតដល់ជិតផុតពូជនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ ។ វាជាប្រភេទវាមួយក្នុងចំណោមបីប្រភេទដែលនៅសេសសល់ក្នុងពិភពលោក ដោយមួយនៅរស់រានមានជីវិតនៅបឹង Xuan Khanh ក្នុងស្រុក Ba Vi និងមួយទៀតនៅប្រទេសចិន។ ជាមួយនឹងការស្លាប់របស់វា ក្តីសង្ឃឹមសម្រាប់ការរស់ឡើងវិញនៃប្រភេទសត្វអណ្តើកដ៏កម្របំផុតរបស់ពិភពលោកកំពុងធ្លាក់ចុះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុពិតដែលទីក្រុងហាមឃាត់នៅ ចិន មានសត្វក្អែកជាច្រើនរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


