Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន រៀបជើងព្រួល សម្រាប់ការវាយបកទៅ រុស្ស៊ី

បានផុស

នៅ

អ៊ុយក្រែននិយាយថា ខ្លួនកំពុងបង្កើតនិងបណ្តុះបណ្តាលកងពលថ្មីៗ សម្រាប់ការវាយលុកតបតទៅរុស្ស៊ី។ រឿងនេះ​កើត​ឡើង ​ខណៈ​​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា ​នៅ​តែ​បន្តក្នុងទីក្រុង Bakhmut។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះដែរ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមេសាថា ទាហានរបស់ខ្លួន បានចាប់យកតំបន់ចំនួនបួននៅភាគពាយព្យនិងភាគនិរតីទីក្រុង Bakhmut ដោយមានការគាំទ្រពីអង្គភាពទ័ពឆ័ត្រយោង។

ងាកមកអ៊ុយក្រែនវិញ មន្ត្រីឆ្មាំជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ដដែលថា កងកម្លាំងរបស់ប្រទេស បានគ្រប់គ្រងផ្លូវដឹកជញ្ជូននៅភាគខាងលិចទីក្រុង Bakhmut។

មន្ត្រីខាងលើគូសបញ្ជាក់ថា កងពលថ្មីចំនួន៩ កំពុងត្រូវបានបង្កើតឡើង ដោយមានទាហានស្ម័គ្រចិត្តជាច្រើន ខណៈមេ​បញ្ជាការ ​កំពុង​ធ្វើការ​ហ្វឹកហ្វឺនយ៉ាងសស្រាក់សស្រាំ។

ដោយឡែក កាលពីថ្ងៃពុធ មេក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានរាយការណ៍អំពីការខ្វះខាតគ្រាប់រំសេវបន្ថែមទៀត។ លោក​បាន​កត់​សម្គាល់​ថា អ៊ុយក្រែន​អាច​នឹង​បើក​ការ​វាយ​លុក​មួយ​នៅ​ពេល​ដែល​លក្ខខណ្ឌ​អាកាសធាតុ​ប្រសើរ​ឡើង​ក្នុង​តំបន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ តើលោក ស៊ី និងលោក ហ្សេលេនស្គី និយាយអ្វីខ្លះ ក្នុងកិច្ចសន្ទនាលើកដំបូង ចាប់តាំងពីរុស្ស៊ី វាយលុក អ៊ុយក្រែន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម