ព័ត៌មានអន្ដរជាតិ
វៀតណាម កំពុងក្តៅសុខៗ ស្រាប់តែប្រែប្រួលអាកាសធាតុ ទៅជាធ្លាក់ទឹកកក
ជារឿងដ៏កម្រសម្រាប់តំបន់មួយចំនួននៅក្នុងប្រទេសវៀតណាម ដែលអាកាសធាតុកំពុងតែក្តៅសុខៗ ស្រាប់តែប្រែក្លាយទៅជាត្រជាក់ ហើយមានខ្យល់បក់ខ្លាំង ថែមទាំងធ្លាក់ទឹកកកទៀត។

ខ្យល់ត្រជាក់បានជះឥទ្ធិពលដល់តំបន់ភាគឦសាន និងភាគខាងជើងភាគ។ នៅទីក្រុងហាណូយ ចាប់ពីរសៀលថ្ងៃទី៨ខែឧសភាទៅ អាកាសធាតុបានប្រែជាត្រជាក់ ហើយនៅតាមសង្កាត់មួយចំនួនដូចជា Thanh Xuan និង Ha Dong ក៏មានភ្លៀងធ្លាក់ផងដែរ។
លើសពីនេះ ព្យុះផ្គររន្ទះ អមដោយខ្យល់បក់បោកខ្លាំង បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋដួលរលំនៅក្នុងខេត្ត Nghe An។

គេរំពឹងថា ក្នុងអំឡុងពេលរលកខ្យល់ត្រជាក់នេះ សីតុណ្ហភាពនៅទីក្រុងហាណូយ និងខេត្តភាគឦសាន នឹងមានពី២១ទៅ២៤អង្សាសេ ហើយកន្លែងខ្លះនៅលើភ្នំនឹងទាបជាង២១អង្សាសេ។
គួរកត់សម្គាល់ថា បន្ទាប់ពីមានកម្ដៅខ្លាំងមួយរយៈមក នៅតាមស្រុកមួយចំនួនក្នុងខេត្ត Cao Bang ដូចជា Ha Quang និង Trung Khanh គឺស្រាប់តែមានភ្លៀងធ្លាក់។

អាជ្ញាធរព្រមានថា លទ្ធភាពនៃគ្រោះធម្មជាតិដែលអមដោយខ្យល់ត្រជាក់ នឹងបន្តកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ អាស្រ័យហេតុនេះ ចាប់ពីថ្ងៃទី៩ខែឧសភាទៅ តំបន់ភាគខាងជើងរួមទាំងទីក្រុងហាណូយ និងតំបន់កណ្តាលខាងជើង នឹងមានភ្លៀងធ្លាក់រាយប៉ាយ និងផ្គររន្ទះ។
គណៈកម្មាធិការជាតិដឹកនាំការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ក៏បានព្រមានដែរថា ខ្យល់កន្ត្រាក់ អមដោយបាតុភូតអាកាសធាតុ ដូចជាខ្យល់កួច ផ្លេកបន្ទោរ ធ្លាក់ទឹកកក និងខ្យល់ខ្លាំង អាចប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងបំផ្លាញដើមឈើ ខូចខាតផ្ទះសម្បែង កកស្ទះចរាចរណ៍ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ហើយភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ ទំនងជាបណ្តាលឲ្យមានគ្រោះទឹកជំនន់នៅតំបន់ទំនាប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vietnam Post
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥១ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


