Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមេទ័ពអង់គ្លេស ព្រមានថា អ៊ុយក្រែន ត្រូវតែឈ្នះរុស្ស៊ីឲ្យបាននៅឆ្នាំនេះ បើមិនដូច្នោះទេ លោកខាងលិចនឹងលែងគាំទ្រ  

បានផុស

នៅ

អតីតមេទ័ពអង់គ្លេស លោក Sir Richard Dannatt បានព្រមានថា ប្រទេសអ៊ុយក្រែន ត្រូវតែយកឈ្នះរុស្ស៊ីឲ្យបាននៅឆ្នាំនេះ បើមិនដូច្នោះទេ នឹងការបាត់បង់ការគាំទ្រពីលោកខាងលិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Sir Richard Dannatt (រូបថត៖High Performance Podcast)

ថ្លែងតាមវិទ្យុ Times កាលពីថ្ងៃចន្ទ ទី១៥ ខែឧសភា អតីតមេទ័ពរូបនេះនិយាយថា យោធារុស្ស៊ី អាចនឹងដួលរលំ ក្នុងការវាយបករបស់អ៊ុយក្រែន នៅចុងឆ្នាំនេះ។

លោកបន្តថា “ការវាយបកដ៏ធំដែលយើងទាំងអស់គ្នារំពឹងទុក និងអ៊ុយក្រែនកំពុងរៀបចំ គឺមិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែប្រហែលជាមិននៅសល់ពេលយូរប៉ុន្មានទៀតទេ។ ប្រសិនបើអ៊ុយក្រែន ទទួលបានជោគជ័យតាមគោលបំណងក្នុងការរំដោះទឹកដីពីរុស្ស៊ីនោះ នេះគឺជាឆ្នាំដែលពួកគេត្រូវតែធ្វើឲ្យបាន” ។

លោក Sir Richard បន្ថែមថា “ប៉ុន្តែវាមានគ្រោះថ្នាក់ដែលការគាំទ្ររបស់លោកខាងលិចនឹងថមថយ។ វាក៏មានគ្រោះថ្នាក់ផងដែរដែលលោក វ្ល៉ាឌីមៀរ ពូទីននឹងយកឱកាសដើម្បីធ្វើអ្វីមួយ ដូច្នេះវាពិតជាសំខាន់ណាស់ដែលអ៊ុយក្រែន ត្រូវបើកការវាយលុកនេះឲ្យមានប្រសិទ្ធភាពចំពេលដ៏ត្រឹមត្រូវ”។

កងទ័ពអ៊ុយក្រែន (រូបថត៖ NYT)

ការអត្ថាធិប្បាយរបស់លោក Richard កើតឡើងចំពេលយោធាអ៊ុយក្រែន បានសាទរការវាយលុកនាពេលថ្មីៗនេះជុំវិញទីក្រុង Bakhmut ថាជាការវាយបកដ៏ជោគជ័យលើកដំបូងរបស់ខ្លួន ក្នុងសមរភូមិជាមួយកងកម្លាំងរុស្ស៊ី ដែលកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងទីក្រុងភាគខាងកើត។

ប៉ុន្តែទីក្រុងកៀវក៏បាននិយាយផងដែរថា ស្ថានភាពនៅ Bakhmut មានការលំបាក ហើយគូសបញ្ជាក់ថា ទីក្រុងមូស្គូមិនបានផ្លាស់ប្តូរគោលដៅរបស់ខ្លួនក្នុងការដណ្តើមយកទីក្រុងនេះទេ ហើយកំពុងបញ្ជូនកងទ័ពវាយលុកទៅកាន់ជាយក្រុង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អង់គ្លេស បញ្ជូនទ័ពជាង ១៥០០នាក់ ទៅមាត់ទ្វាររុស្ស៊ី ដើម្បីកំញើញលោក ពូទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម