ព័ត៌មានអន្ដរជាតិ
រុស្ស៊ីផ្លាស់ប្តូរការកំណត់សីតុណ្ហភាពសម្រាប់ផ្ទុកវ៉ាក់សាំងកូវីដ Sputnik V
ក្រសួងសុខាភិបាលរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានអនុម័តការផ្លាស់ប្តូរលក្ខខណ្ឌផ្ទុកសម្រាប់វ៉ាក់សាំងកូវីដ Sputnik V និងអនុញ្ញាតឲ្យមានការដឹកជញ្ជូន និងផ្ទុកនៅសីតុណ្ហភាពពី +២ ដល់ +៨ អង្សាសេសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ ។
លោក Mikhail Murashko រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងនៅក្នុងសន្និសីទសន្និសីទមួយថា “ក្រសួងសុខាភិបាលរុស្ស៊ីបានអនុម័តការផ្លាស់ប្តូរវិញ្ញាបនប័ត្រចុះបញ្ជីវ៉ាក់សាំង Sputnik V ។ ក្រុមហ៊ុនផលិតបានគ្រប់គ្រងដើម្បីធានាស្ថេរភាពនៃវ៉ាក់សាំងដែលបានផ្តល់ថា វត្ថុធាតុរាវនេះត្រូវបានដឹកជញ្ជូន និងរក្សាទុកនៅសីតុណ្ហភាពពី +២ ទៅ +៨ អង្សាសេ បន្ទាប់ពីត្រូវបានបញ្ជាក់ក្រោយការពិនិត្យ” ។
យោងតាមលោក Murashko បានឲ្យដឹងថា ការអនុម័តនេះនឹងអនុញ្ញាតឲ្យប្រទេសរុស្ស៊ីពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ។
កាលពីពេលកន្លងទៅក្រុមគ្រូពេទ្យដែលទទួលខុសត្រូវក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំនៅក្នុងប្រទេសផ្សេងៗបានប្រឈមនឹងបញ្ហាធំៗសម្រាប់ការផ្ទុក ព្រោះវ៉ាក់សាំងខ្លះទាមទារសីតុណ្ហភាពទាបបំផុតដូចជា វ៉ាក់សាំងក្រុមហ៊ុន BioNTech ត្រូវរក្សាទុកក្នុងបរិយាកាសសីតុណ្ហភាពទាបបំផុតប្រហែល -៧០ អង្សាសេ ហើយត្រូវបញ្ជូនទៅមណ្ឌលចែកចាយក្នុងប្រអប់ត្រជាក់ជាមួយនឹងទឹកកកស្ងួត ។ បន្ទាប់មកវាអាចត្រូវបានរក្សាទុករហូតដល់ ៥ ថ្ងៃនៅសីតុណ្ហភាព ២ ទៅ ៨ អង្សាសេពេលយកចេញពីប្រអបត្រជាក់ ។
វ៉ាក់សាំង Sputnik V ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិសម្រាប់រោគរាតត្បាត និងមីក្រូជីវសាស្រ្ត Gamaleya បានក្លាយជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដំបូងគេនៅលើពិភពលោកក្នុងខែសីហា ឆ្នាំ ២០២០ ។ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា វាផ្តល់នូវភាពស៊ាំយ៉ាងហោចណាស់ ២ ឆ្នាំ ហើយប្រសិទ្ធភាពរបស់វាគឺជាង ៩០ ភាគរយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ