កីឡា
ចេញហើយជម្រើស ១១ នាក់ល្អបំផុតប្រចាំ UCL រដូវកាលនេះ ខណៈ Yamal ក៏មានឈ្មោះ
សហគមន៍កីឡាបាល់ទាត់អឺរ៉ុប (UEFA) បានបញ្ចេញជម្រើស ១១ នាក់ល្អបំផុតប្រចាំពានរង្វាន់ក្លិបកំពូលអឺរ៉ុប UEFA Champions League សម្រាប់រដូវកាល ២០២៤-២០២៥ ខណៈខ្សែប្រយុទ្ធវ័យ ១៧ ឆ្នាំរបស់ Barcelona កីឡាករ Lamine Yamal ក៏មានឈ្មោះផងដែរ។

ជាការពិត ការប្រកួតប្រជែងក្នុងពាន UCL រដូវកាលនេះ បានបញ្ចប់ជាស្ថាពរហើយ ដោយក្រុមជើងឯកបានទៅលើក្រុម Paris Saint-Germain បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម Inter Milan នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៥-០ កាលពីយប់រំលងអាធ្រាត្រថ្ងៃសៅរិ៍ ឈានចូលថ្ងៃអាទិត្យ ទី ១ ខែ មិថុនា កន្លងទៅ។

ងាកមកចាប់អារម្មណ៍ជាមួយជម្រើស ១១ នាក់ល្អបំផុតប្រចាំពាន UCL នៅរដូវកាលនេះវិញ ក៏បានរកឃើញហើយដែរ ដោយភាគច្រើនសុទ្ធតែជាកីឡាកររបស់ PSG ពោលរហូតដល់ទៅ ៧ នាក់ឯណោះ។ ដោយឡែកក្រុមផ្សេងៗទៀត មានកីឡាករ Barcelona ២ នាក់, Arsenal ១ នាក់ និង Inter Milan ១ នាក់។
ខាងក្រោមនេះ គឺជាជម្រើស ១១ នាក់ល្អបំផុតប្រចាំពាន UCL៖
អ្នកចាំទី៖ Gianluigi Donnarumma (Paris Saint-Germain)
ខ្សែការពារ៖ Achraf Hakimi (Paris Saint-Germain), Marquinhos (Paris Saint-Germain), Alessandro Bastoni (Inter), Nuno Mendes (Paris Saint-Germain)
ខ្សែបម្រើ៖ Vitinha (Paris Saint-Germain), Declan Rice (Arsenal)
ខ្សែប្រយុទ្ធ៖ Lamine Yamal (Barcelona), Désiré Doué (Paris Saint-Germain), Ousmane Dembélé (Paris Saint-Germain), Raphinha (Barcelona)៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


