ព័ត៌មានអន្ដរជាតិ
សកម្មភាពរោងចក្រនៅអាស៊ីធ្លាក់ចុះនៅខែឧសភា ដោយពន្ធ ត្រាំ
ការស្ទង់មតិឯកជនផ្សេងៗគ្នាចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញថា សកម្មភាពរោងចក្រនៅអាស៊ីបានធ្លាក់ចុះនៅក្នុងខែឧសភា ដោយសារកម្សោយតម្រូវការខ្សោយនៅក្នុងប្រទេសចិន និងផលប៉ះពាល់នៃពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ធនាគារ au Jibun បានចេញផ្សាយការស្ទង់មតិ ដែលបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) របស់ជប៉ុន បានឈរនៅត្រឹម ៤៩,៤ ពិន្ទុ ក្នុងខែឧសភា ដោយកើនឡើងពីខែមេសា ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតធ្លាក់ចុះ ដោយវានៅក្រោម ៥០,០ ពិន្ទុ។
ចំណែកឯការស្ទង់មតិរបស់ក្រុមហ៊ុនទីផ្សារ S&P Global វិញ បានបង្ហាញថា PMI សម្រាប់ប្រទេសកូរ៉េខាងត្បូង ដែលមានសេដ្ឋកិច្ចធំជាងគេទី៤របស់អាស៊ី មានត្រឹម ៤៧,៧ ពិន្ទុ ដោយសារតែកម្សោយតម្រូវការ និងផលប៉ះពាល់ពន្ធរបស់សហរដ្ឋអាមេរិក។
ទាំងជប៉ុន និងកូរ៉េខាងត្បូង បានកត់ត្រាពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួនក្នុងត្រីមាសទី១ ដោយសារតែពន្ធគយ និងភាពមិនច្បាស់លាស់របស់លោក ត្រាំ លើគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលដាក់បន្ទុកលើការនាំចេញ និងសកម្មភាពសាជីវកម្ម ខណៈមានសញ្ញាតិចតួចពីភាពប្រសើរឡើងនៃស្ថានភាពបែបនេះ ។ ការដាក់ពន្ធលើរថយន្តនាំចូលអាមេរិករបស់ ត្រាំ ដាក់សម្ពាធខ្លាំងលើប្រទេសនាំចេញរថយន្តសំខាន់ៗទាំង២របស់ពិភពលោក។

ជាមួយនឹងនេះ ការស្ទង់មតិពីរដ្ឋចិនចេញផ្សាយកាលពីថ្ងៃសោរ៍ឯណោះវិញ បានបង្ហាញថា សកម្មភាពរោងចក្ររបស់ចិន បានធ្លាក់ចុះនៅក្នុងខែឧសភា ដែលជាសញ្ញាពីភាពទន់ខ្សោយនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកមួយនេះ។ PMI ប្រចាំខែឧសភា ឈរនៅត្រឹម ៤៩,៥ ពិន្ទុ។
អ្នកវិភាគបាននិយាយថា ខណៈប្រទេសនៅអាស៊ីជាច្រើនមានវឌ្ឍនភាពតិចតួចក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ភាពមិនប្រាកដប្រជានឹងអាចរារាំងក្រុមហ៊ុនផ្សេងៗ ពីការជំរុញផលិតកម្ម ឬការចំណាយរបស់ពួកគេ។
ប្រធានសេដ្ឋវិទូសម្រាប់ប្រទេសមានទីផ្សារកំពុងរីកចម្រើននៅវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life លោក Toru Nishima បាននិយាយថា៖ «វាពិបាកក្នុងការរំពឹងថាពីកំណើនសកម្មភាពផលិតកម្មរបស់អាស៊ីនៅពេលណាមួយក្នុងពេលឆាប់ៗនេះ ដោយសារតែពន្ធគយបដិការខ្ពស់»។ លោកបានបន្តថា៖ «ដោយមានតម្រូវការក្នុងស្រុកចុះខ្សោយ ទំនិញថោកៗចិនជនលិចទីផ្សារនៅអាស៊ី ដែលកំពុងដាក់សម្ពាធបរិត្តផរណាលើសេដ្ឋកិច្ចក្នុងតំបន់ផងដែរ»។
ក្នុងបរិបទដែលការចរចាពន្ធបន្តស្ថិតក្នុងភាពស្រពិចស្រពិល PMI ក៏ធ្លាក់ចុះផងដែរនៅប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងកោះតៃវ៉ាន់ជាដើម៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


