ព័ត៌មានអន្ដរជាតិ
ចិន ហាមក្រុមហ៊ុនខ្លួន មិនឲ្យទិញផលិតផលពី អាមេរិក
ចិនបានហាមប្រាមក្រុមហ៊ុនរបស់ខ្លួនដែលធ្វើការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មិនឲ្យទិញផលិតផលពីក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Micron របស់អាមេរិកឡើយ បន្ទាប់ពីធ្វើការស៊ើបអង្កេតរួច ។

រដ្ឋបាល Cyberspace របស់ប្រទេសចិនបានប្រកាសពីការសម្រេចចិត្តនេះកាលពីថ្ងៃចន្ទដោយនិយាយថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិកបានបរាជ័យក្នុងការឆ្លងកាត់ការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពតាមអ៊ីនធឺណិត ។
និយតករចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចហើយ បានរកឃើញផលិតផលរបស់ក្រុមហ៊ុន Micron មានហានិភ័យប្រព័ន្ធសុវត្ថិភាពតាមអ៉ីនធឺណិតយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗរបស់ប្រទេសចិន រួមទាំងប៉ះពាល់ដល់សន្តិសុខជាតិផងដែរ ។ ដូចនេះ អ្នកដែលពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗក្នុងស្រុក គួរតែបញ្ឈប់ការទិញផលិតផលពីក្រុមហ៊ុន Micron ។

ទន្ទឹមនោះ ការសម្រេចចិត្តនេះបានកើតឡើងរយៈពេល ៧ សប្តាហ៍ បន្ទាប់ពីនិយ័តករចិនចាប់ផ្តើមការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពតាមអ៉ីនធឺណេតនៃផលិតផលរបស់ក្រុមហ៊ុន Micron ដែលជាការសងសឹកនឹងការដាក់ទណ្ឌកម្មដែលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានធ្វើមកលើចិន ។
ក្រុមហ៊ុនបច្ចេកវិទ្យា Micron គឺជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក ខណៈចំណូលច្រើនជាង ១០ ភាគរយរបស់ក្រុមហ៊ុនបានមកពីការលក់នៅចិនដីគោក ។

គួរឲ្យដឹងថា ចាប់តាំងពីខែតុលា ឆ្នាំ ២០២២ មក ទីក្រុងវ៉ាស៊ីនតោនបានដាក់ការទប់ស្កាត់នាំចេញលើបន្ទះឈីប និងឧបករណ៍ផលិតបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសចិន ដោយបារម្ភពីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់យោធា ។ បន្ថែមពីនេះ សមរភូមិបច្ចេកវិទ្យា semiconductor ក៏ជាផ្នែកមួយនៃការបែកបាក់កាន់តែខ្លាំងឡើងរវាងអាមេរិក និងចិន ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតទាបបំផុតមិនធ្លាប់មាន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
ចុចអាន៖ ចិន កោះហៅឯកអគ្គរាជទូតជប៉ុន មកតវ៉ា ពាក់ព័ន្ធ សេចក្តីថ្លែងការណ៍នៅ G7
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


