ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនបារម្ភថា រុស្ស៊ីអាចនឹងបើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ Zaporizhzhia
មន្ត្រីចារកម្មការពារជាតិអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ី អាចនឹងវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរក្រោមការគ្រប់គ្រងរបស់ពួកគេ ហើយបន្ទាប់មកដាក់កំហុសលើទីក្រុង Kyiv ដើម្បីការពារអ៊ុយក្រែនពីការវាយលុក។

កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីបាននិយាយថា ជនជាតិរុស្ស៊ីកំពុងរៀបចំធ្វើការវាយប្រហារលើទីតាំងនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន។ រោងចក្រនេះត្រូវបានទាហានរុស្ស៊ីកាន់កាប់អស់រយៈពេលជាង ១៤ ខែ។
ក្រុមមន្ត្រីអះអាងទៀតថា គោលបំណងនៃការវាយប្រហារដែលបានគ្រោងទុកគឺដើម្បីបង្កើតសេណារីយ៉ូមួយ ដែលសហគមន៍អន្តរជាតិនឹងត្រូវធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ដើម្បីកំណត់ថា តើសារធាតុវិទ្យុសកម្មបានលេចធ្លាយចេញពីរោងចក្រដែរឬទេ។ ប៉ុន្តែមន្ត្រីមិនបានផ្ដល់ភស្តុតាងអ្វីទេ។
ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់នៃសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសរបស់លោកថា ការគំរាមកំហែងផ្នែកយោធានៅតាមព្រំដែនជាមួយអ៊ុយក្រែនបាននិងកំពុងកើនឡើង។ លោកបាននិយាយថា ប្រជាជនអ៊ុយក្រែនបានចូលរួមក្នុងការបង្កហេតុ និងការបំផ្លិចបំផ្លាញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតរដ្ឋមន្ត្រីការបរទេស អាមេរិក ថា អ៊ុយក្រែន ត្រូវតែបោះបង់គំនិតចង់បានតំបន់គ្រីមៀ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


