Connect with us

ព័ត៌មានអន្ដរជាតិ

FBI ផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ព័ត៌មានអ្នកដាក់គ្រាប់បែកបំពង់នៅវិមានកាពីតូល

បានផុស

នៅ

ទីភ្នាក់ងារ FBI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានផ្តល់រង្វាន់ថ្មីរហូតដល់ទៅ ៧៥,០០០ ដុល្លារសម្រាប់ព័ត៌មានស្តីពីបុគ្គលដែលបានដាក់គ្រាប់បែកបំពង់ក្នុងឧប្បត្តិហេតុថ្ងៃទី ៦ ខែមករា នៅឯវិមានកាពីតូលសហរដ្ឋអាមេរិក ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា “ការិយាល័យ ATF Washington និងការិយាល័យ FBI WFO ផ្តល់រង្វាន់រហូតដល់ ៧៥ ពាន់ដុល្លារសម្រាប់ព័ត៌មានអំពីអ្នកដែលទទួលខុសត្រូវចំពោះការដាក់គ្រាប់បែកបំពង់នៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃទី ៦ ខែមករា” ។

FBI បានកត់សម្គាល់ថា ម៉ោងប្រហែល ១ ថ្ងៃត្រង់ ថ្ងៃទី ៦ ខែមករា ភ្នាក់ងារពង្រឹងច្បាប់ជាច្រើនបានទទួលរបាយការណ៍នៃការសង្ស័យថាបានដាក់គ្រាប់បែកបំពង់នៅទីស្នាក់ការគណៈកម្មាធិការជាតិសាធារណរដ្ឋ និង ១៥ នាទីក្រោយមកគ្រាប់បែកបំពង់ទី ២ ត្រូវបានគេរាយការណ៍នៅទីស្នាក់ការគណៈកម្មាធិការជាតិប្រជាធិបតេយ្យ ។

FBI នៅតែបន្តអំពាវនាវដល់ប្រជាជននៅទូទាំងប្រទេសផ្ញើព័ត៌មាន រូបថត និងវីដេអូដែលអាចជួយដល់ការស៊ើបអង្កេតដែលកំពុងបន្ត ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ។

កាលពីថ្ងៃទី ៦ ខែមករា ក្រុមអ្នកគាំទ្ររបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលវិមានកាពីតូលដើម្បីតវ៉ាប្រឆាំងនឹងសមាជិកសភាដែលបញ្ជាក់ពីការទទួលជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន ។

មនុស្សយ៉ាងហោចណាស់ ៥ នាក់បានស្លាប់ក្នុងនោះមានមន្ត្រីប៉ូលិសវិមានកាពីតូលម្នាក់ផងដែរ ខណៈរហូតមកដល់ពេលនេះអាជ្ញាធរបានបើកសំណុំរឿងជាង ១៧០ ករណីទាក់ទងនឹងកុបកម្មនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ប៊ូតុងក្រហមដ៏អាថ៌កំបាំងលើតុរបស់ ត្រាំ ហាក់ដូចជាត្រូវបានដកចេញពីការិយាល័យពងក្រពើ

ចុចអាន​ ៖ រឿង៨យ៉ាងប្រហែលគ្មានអ្នកចាប់អារម្មណ៍ ក្នុងព្រឹត្តិការណ៍ស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក យប់មិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ជំងឺពិសធ្យូងត្រូវ​សង្ស័យ​ផ្ទុះ​ការ​ឆ្លង​ក្នុងខេត្ត Nong Bua Lamphu ប្រទេសថៃ

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋបាលខេត្តសៀមរាប ស្នើដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល បន្តគំាទ្រ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

សរុ​បការ​ខូចខាតពី​គ្រោះ​រញ្ជួយដីនៅមីយ៉ាន់ម៉ាមានជាង​​១.៨ ពាន់​លានដុល្លារ

នយោបាយ២៨ នាទីutes មុន

ព្រឹទ្ធសភាសិក្សាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដើម្បីឱ្យសមាជិករបស់ខ្លួនកាន់តែសកម្មជាមួយអង្គបោះឆ្នោត

ព័ត៌មានជាតិ៣៨ នាទីutes មុន

ផ្លូវថ្មើរជើង (Walk Street) សប្តាហ៍នេះ នឹងមានការសម្តែងល្ខោនខោល និងល្ខោនបាសាក់

Sokha Hotels

ព័ត៌មានពេញនិយម