ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់ ៣៩នាក់ ក្នុងសោកនាដកម្ម រថភ្លើងបុកគ្នានៅអេស្ប៉ាញ
គិតត្រឹមម៉ោង២រសៀលថ្ងៃចន្ទទី១៩ខែមករាឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា), តួលេខមនុស្សស្លាប់ក្នុងសោកនាដកម្មរថភ្លើងល្បឿនលឿនបុកគ្នានៅប្រទេសអេស្ប៉ាញ បានកើនដល់៣៩នាក់ហើយ។

តាមការផ្សាយរបស់ BBC, ហេតុការណ៍ដ៏រន្ធត់នេះកើតឡើង នៅក្បែរតំបន់ Adamuz នៃទីក្រុង Cordoba ភាគខាងត្បូងប្រទេសអេស្ប៉ាញ។
ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែក Adif បានឲ្យដឹងថា រថភ្លើងមួយគ្រឿងជារបស់ក្រុមហ៊ុន Iryo បានធ្វើដំណើរចេញពីទីក្រុង Málaga ឆ្ពោះទៅ Madrid បានបើកធ្លាក់ផ្លូវ រួចក៏ចូលទៅគន្លងរបស់រថភ្លើងមួយទៀត ជារបស់ក្រុមហ៊ុន Renfe ដែលបើកមកក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តង។

ក្រុមមន្ត្រីបានឲ្យដឹងថា ក្រៅពីមនុស្សស្លាប់ នៅមានមនុស្ស១០០នាក់ទៀតត្រូវរងរបួសក្នុងហេតុការណ៍នេះ ក្នុងនោះមាន៧៥នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រុមសង្គ្រោះបានជួបឧបសគ្គក្នុងការទាញយកអ្នកជាប់ក្នុងទូរថភ្លើងចេញមកក្រៅ ព្រោះតែបំណែករថភ្លើង ខណៈអាជ្ញាធរនៅតែកំពុងធ្វើការស៊ើបអង្កេតជាបន្តទៀត ដើម្បីរកព័ត៌មានបន្ថែមអំពីសោកនាដកម្មនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


