ព័ត៌មានអន្ដរជាតិ
មនុស្សជាង៦០នាក់រងរបួសក្នុងហេតុការណ៏រថភ្លើងបុកគ្នានៅបារាំង
រថភ្លើងពីរគ្រឿងបានបុកគ្នានៅស្ថានីយ៍ទីក្រុង Strasbourg ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ បណ្តាលឲ្យមនុស្ស ៦៨នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២៥។

សាក្សីម្នាក់ឈ្មោះ Johan បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា គាត់បានឃើញរថភ្លើងមួយក្នុងចំណោមរថភ្លើងដែលបើកបញ្ច្រាស់ទិសគ្នា បានបុកគ្នាជាមួយរថភ្លើងមួយដែលចតស្ងៀមបង្កជាសម្លេងផ្ទុះយ៉ាងខ្លាំង។ ចំណែកសាក្សីម្នាក់ទៀតបានប្រាប់ទូរទស្សន៍ BFM ថាទ្វាររបស់រថភ្លើងបានខ្ទាតចេញព្រោះការបុកនេះ។
វីដេអូ និងរូបថតដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីរថភ្លើងពីរដែលមានមនុស្សរាប់សិបនាក់នៅខាងក្នុង ខណៈផ្សែងហុយឡើងនិងទិដ្ឋភាពវឹកវរជាមួយនឹងសំឡេងរោទិ៍។
នាយកទីភ្នាក់ងារពន្លត់អគ្គិភ័យ និងជួយសង្គ្រោះក្នុងតំបន់ Bas-Rhin បានបង្ហោះនៅលើបណ្ដាញសង្គម X ដោយបានជំរុញឱ្យប្រជាជនជៀសវាងការទៅតំបន់នេះ ដើម្បីអនុញ្ញាតឱ្យភ្នាក់ងារសង្គ្រោះបន្ទាន់ងាយស្រួលចូលទៅកាន់កន្លែងកើតហេតុ។ អ្នករងរបួសធ្ងន់មួយចំនួនរួមមាន របួសក្បាល បាក់ឆ្អឹងភ្លៅ និងរបួសជង្គង់ និងក៏មានមនុស្សប្រហែល ១០០នាក់ផ្សេងទៀតរងរបួសតិចតួច ខណៈអ្នកបើកបររថភ្លើងទាំងពីរមិនមានរបួសនោះទេ។
ឆ្លើតតបទៅនឹងគ្រោះថ្នាក់នេះមាន រថយន្តប្រហែល ៥០ គ្រឿង និងរថយន្តពន្លត់អគ្គីភ័យចំនួន ១៣០ គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ទោះយ៉ាងណាមិនមានអ្នកស្លាប់នៅក្នុងហេតុការណ៍នេះឡើយ ខណៈការស៉ើបអង្កេតលើមូលហេតុនេះកំពុងដំណើរការ បើទោះបីអាជ្ញាធរថាការប៉ះទង្គិចគ្នានេះមិនមានចេតនាក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


